ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលនាំមកនូវសន្តិភាពតាមបណ្តោយព្រំដែនឡើងវិញ
ភ្លាមៗក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានសាក្សីពីលោកប្រធានាធិបតីអាមេរិក ឌូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសារអបអរសាទរយ៉ាងក្លៀវក្លាបំផុត។

តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីថា ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាមោទនភាពសម្រាប់កម្ពុជាគ្រប់គ្រូប។
ឯកឧត្តមបញ្ជាក់ថា “ខ្ញុំបាទ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេស ពិតជាមានមោទនភាព និងសូមគោរពអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពល នាំមកវិញនូវសន្តិភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនជាតិ និងប្រជាជនកម្ពុជា”។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


