ព័ត៌មានជាតិ
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមបណ្ដាខេត្តធំៗ៥ បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តធំៗចំនួន៥ ក្នុងខែតុលានេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលានេះថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អាជ្ញាធរខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។

អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្តថា ពិព័រណ៍ការងារនៅក្នុងខេត្តធំៗទាំង៥នេះ មានអ្នកចូលរួមសរុប ៥ ៧៦៨នាក់ ហើយអ្នកទទួលបានការងារធ្វើភ្លាមៗ មានចំនួន ២ ២៨៩នាក់។ ដោយឡែកអ្នកចូលរួម តែមិនទាន់បានការងារធ្វើ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តផ្គូផ្គងដូចជា៖ ផ្តល់បញ្ជីអ្នកចុះឈ្មោះទៅតាមបណ្តាក្រុមហ៊ុន ដែលមានតម្រូវការ ត្រូវនឹងការងារដែលគាត់ចង់ធ្វើ, ខលផ្គូផ្គងការងារបន្ថែមតាមលេខ ១២៩៧, ប្រើប្រាស់យន្តការផ្គូផ្គងការងាររបស់មជ្ឈមណ្ឌលការងារ ដែលមានស្រាប់បន្ថែម និងតាមដានលទ្ធផលទទួលបានការងារជាប្រចាំ ជាមួយនិយោជក ព្រមទាំងជាមួយបេក្ខជនដោយផ្ទាល់ ផងដែរ៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


