ព័ត៌មានជាតិ
អ្នកនាំពាក្យការងារបន្តអំពាវនាវពលករខ្មែរធ្វើការនៅថៃ ឲ្យវិលត្រឡប់មកស្រុកវិញ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសថា មិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ដែលកំពុងធ្វើការងារនៅប្រទេសថៃ ព្រោះបារម្ភពីការបង្កអសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន បន្ទាប់ពីកងទ័ពថៃ២នាក់បានជាន់មីនបណ្តាលឱ្យដាច់ជើង និងរងរបួស កាលពីថ្ងៃទី១០វិច្ឆិកា ម្សិលមិញមក។
លោក Anutin បានបញ្ជាឱ្យពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ។ ខណៈបច្ចុប្បន្ន មានពលករខ្មែរធ្វើការនៅថៃជិត១សែននាក់ ដែលមានប័ណ្ណការងារផុតសុពលភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានរដ្ឋាភិបាលថៃរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អនុញ្ញាតឱ្យធ្វើការនៅថៃបន្តក្នុងករណីពិសេស ដោយសារថៃបិទព្រំដែនជាឯកតោភាគី។

លោក ស៊ុន មេសា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា ក្រសួងការងារបន្តគាំពារដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ និងសូមអំពាវនាវដល់ពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ ព្រោះនៅក្នុងស្រុកមានការងារធ្វើគ្រប់គ្រាន់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសគាំពារសង្គមពី ប.ស.ស.។
ជាមួយគ្នានេះដែរ លោក ស៊ុន មេសា បានណែនាំដល់ពលករដែលកំពុងធ្វើការនៅប្រទេសថៃបើមានបញ្ហាអ្វីមួយសូមធ្វើការទំនាក់ទំនងជាមួយអនុព័ន្ធការងារប្រចាំប្រទេសថៃដើម្បីជួយសម្រួលអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានសម្រេចឱ្យពលករបរទេសសញ្ជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានប័ណ្ណការងារផុតសុពលភាពអាចស្នាក់នៅ និងធ្វើការនៅថៃបន្តរយៈពេល១ឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ប៉ុន្តែសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមុនពេលចូលជាធរមាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


