ព័ត៌មានជាតិ
ប្រធានសមាគមសោភ័ណសល្យសាស្ត្រកម្ពុជាជំរុញឱ្យធនធានមនុស្សមានសមត្ថិភាពខ្ពស់ក្នុងវិស័យកែសម្ផស្សទទួលបានសុវត្ថិភាពខ្ពស់
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ នូ សារុំ ប្រធានសមាគមសោភ័ណសល្យកម្ពុជាបានលេីកឡេីងថា សមាគមគ្រូពេទ្យវៈកាត់កែសម្ផស្សនៅកម្ពុជា ជាសមាគមមួយដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងមានការបណ្តុះបណ្តាលជាប្រចាំទៅលើគ្រូពេទ្យ បច្ចេកទេសវះកាត់កែសម្ផស្សដែលក្រសួងសុខាភិបាលបានបង្កើតឡើង ហើយគ្រូពេទ្យទាំងនោះចេញមកដោយមានស្នាដៃ ជំនាញច្បាស់លាស់ ។

ក្នុងនាមជាអ្នកដឹកនាំទៅលើការបច្ចេកទេសនិងការបណ្តុះបណ្តាលរបស់សមាគម នឹងផ្តាច់ញ្ញាចិត្តរួមគ្នាដើម្បីបង្កើនទៅលើបច្ចេកវិទ្យា ផ្នែកកែសម្ផស្សនេះ ឲ្យមានទំនុកចិត្តសុវត្ថិភាព ទទួលស្គាល់ពីអតិថិជន ក្រសួងសុខាភិបាល ប្រទេសជាតិ និងស្ថាប័នផ្សេងៗ។

នៅថ្ងៃអនាគត និងជំរុញឲ្យធុនធានមនុស្សមានសមត្ថិភាពខ្ពស់លើប្រទេសជឿនលឿន ដោយសេវាផ្នែកកែសម្ផស្សនេះឲ្យមានសុវត្ថិភាព កាន់តែទំនើប បើព្រាបធៀបទៅប្រទេសផ្សេងៗទៀតឲ្យគេទទួលស្គាល់ថាយើងអាចដើរទាន់គេបាន នេះហើយដែលការផ្តាច់ញ្ញាចិត្តផ្នែកសេវាកម្មកែសម្ផស្សរបស់កម្ពុជាយើងនេះឲ្យមានភាពខ្ពស់ស្មើមុខស្មើមាត់នៅប្រទេសជឿនលឿននៅជំវិញប្រទេសយើង។

បច្ចុប្បន្នក៏មានការទទួលស្គាល់ពីប្រទេសមួយចំនួនហើយ តែខ្វះការផ្សព្វផ្សាយដូច្នេះសមាគម ដៃគូរនឹងជួយបង្កើនការផ្សាព្វផ្សាយបន្ថែមដើម្បីអ្វីដែលយើងមានហើយផ្តល់ទំនុកចិត្តដល់អតិថិជន។នេះបើតាមការលើកឡើង របស់លោកសាស្ត្រចារ្យ នូ សារុំ ប្រធានសមាគមសោភ័ណសល្យសាស្ត្រ កម្ពុជា នៅក្នុងពិធីចុះអនុស្សរណះយោគយល់(MOU) ស្តីពីកិច្ចសហការប្រតិបត្តិការយូអង្វែងរវាងក្រុមហ៊ុន KD capital និងដៃគូរសហការទាំង៧ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ក្នុងពិធីនេះផងដែរ លោក គឹម សុដារ៉ា ដែលជាអគ្គនាយក នៃក្រុមហ៊ុន ខេឌី ខាប់ភីថល(KD capital) បានថ្លែលថា រយះពេល៥ឆ្នាំនេះចក្ខុវិស័យគឺផ្តោតទៅលើក្រសួងសុខាភិបាលនិង ផ្នែកសម្រស់ដែលនៅប្រទេសកម្ពុជា ហើយក៏មានគម្រោងពង្រីកទៅដល់អាស៊ីអាគ្នេហ៍ដែរ ដូចជាប្រទេសឥណ្ឌូនេស៊ី មាឡេ និងសាំងកាពួ វៀតណាមជាដើម។
ទាក់ទងទៅនិងអាជីវកម្មនេះផងដែរដោយសារតែមើលឃើញថា វិស័យការកែសម្ផស្សនៅប្រទេសកម្ពុជាកំពុងរីកលូតលាស់ឡើង ហើយប្រជាជនយើងក៏ដូចជាអ្នកជំងឺកំពុងតែស្វែងរកមន្ទីរពេទ្យណាដែលជឿរទុកចិត្តនិងសុវត្តិភាព គុណភាព ស្តង់ដាអន្តរជាតិ ដូចឆ្នេះក្រុមហ៊ុន KD capital បង្កើតឡើងមកដើម្បីផ្តល់នូវសុវត្តិភាពស្តង់ដាអន្តរជាតិជូនដល់ប្រជាជនកម្ពុជារបស់យើងទៅថ្ងៃអនាគត ក៏ដូចជាផ្តល់នូវវិជ្ជាជីវៈមួយសម្រាប់គ្រូពេទ្យ។

ពាក់ព័ន្ធក្រុមគ្រូពេទ្យនៅក្រុមហ៊ុន KD capital គឺមានច្រើនហើយពួកគាត់បានបញ្ចប់ការសិក្សាជំនាញទាំងក្នុងនិងក្រៅប្រទេស។
ប៉ុន្តែយើងមើលឃើញថា ពួកគាត់នៅមិនទាន់បានមានការជឿទុកចិត្តពីអ្នកជំងឺនៅឡើយទេ លោកនឹងទុកចិត្តថា មិនយូរទេប្រជាជនកម្ពុជានិងវិលមកទទួលសេវាកម្មនៅប្រទេសកម្ពុជាយើងដោយសារតែក្រុមគ្រូពេទ្យនិងក្រុមហ៊ុនមួយចំនួនបានរួមសហការគ្នាដើម្បីអោយវិស័យសុខាភិបាលយើងកាន់តែរីកចំរើនជាងមុន។

បច្ចុប្បន្នប្រទេសកម្ពុជាយើង ខ្វះធន់ធាន គឺការវិនិយោគចូលទៅក្នុងវិស័យមួយនេះដែលជាហេតុធ្វើឲ្យវិស័យមួយនេះនៅមានកម្រិត ដូច្នេះលោកនឹងលើកទឹកចិត្តឲ្យក្រុមហ៊ុនមួយចំនួនដែលគាត់មានវិស័យកែសម្ផស្សក៏ដូចជាវិស័យសុខាភិបាល គាត់អាចវិនិយោគឲ្យកាន់តែច្រើនជាងមុន ដើម្បីទាញយកអតិថិជនមកទទួលសេវាកម្មនៅប្រទេសកម្ពុជាវិញ។

ក្រុមហ៊ុនKD capital មានទស្សនៈវិស័យបេសកកម្មផ្តល់នូវសុវត្ថិភាព គុណភាពនិងស្តង់ដាអន្តរជាតិជូនដល់អតិថិជននៅប្រទេសកម្ពុជាយើង។ ចក្ខុវិស័យរបស់ KD capital គឺផ្តោតទៅលើមុំបីទី១គឺ គ្លីនិក ទី២ សមាគម និងទី៣ គឺអ្នកផ្គត់ផ្គង់។
បច្ចុប្បន្នក្រុមហ៊ុន KD capital បានចាប់ដៃសហការជាមួយក្រុមហ៊ុនចំនួន៨ហេីយដេីម្បីឲ្យអតិថិជនមានទំនុកចិត្តជឿជាក់ទៅលេីវិស័យវៈកាត់កែសម្ផស្សនៅប្រទេសកម្ពុជា៕






-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


