ព័ត៌មានជាតិ
អ្វីជាច្បាប់មនុស្សធម៌អន្តរជាតិ?
ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃរហូតមកដល់ពេលនេះ ថៃបានដាក់គោលដៅមកលើជនស៊ីវិលកម្ពុជាដោយមានទាំងការវាយប្រហារ បាញ់រះសម្លាប់មនុស្ស និងចាប់រំលោភស្ត្រីខ្មែរផងដែរ។ សកម្មភាពទាំងនេះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅថាជាការបំពានលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវផ្ដន្ទាទោសដោយគ្មានការលើកលែង។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គ.ស.ម.ក បានលើកឡើងថា៖ «គ.ស.ម.ក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ»។
តើអ្វីជាច្បាប់មនុស្សធម៌អន្តរជាតិ?
យោងតាមការចុះផ្សាយរបស់កាកបាទក្រហមអន្តរជាតិច្បាប់មនុស្សធម៌អន្តរជាតិគឺជាសំណុំវិធានដើម្បីការពារមនុស្សធម៌ ដោយកំណត់ផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ។ វាការពារមនុស្សទាំងឡាយណាដែលមិនចូលរួម និងមិនអាចបន្តចូលរួមក្នុងសង្គ្រាមបាន។ ច្បាប់មនុស្សធម៌អន្តរជាតិអាចហៅម្យ៉ាងទៀតថាច្បាប់សង្គ្រាម ឬច្បាប់នៃជម្លោះប្រដាប់អាវុធ។
ច្បាប់នេះត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងសន្ធិសញ្ញាក្រុងហ្ស៉ឺណែវឆ្នាំ១៩៤៩ ដែលត្រូវបានប្រទេសចំនួន១៩៦ ផ្ដល់សច្ចាប័ន។
តើអ្នកណាខ្លះដែលត្រូវបានច្បាប់នេះការពារ?
- អ្នកដែលមិនមែនប្រយុទ្ធទាំងអស់ រួមមាន ជនស៊ីវិល ក្រុមគ្រូពេទ្យ ឬអ្នកសង្គ្រោះ ហើយអ្នកដែលមិនអាចបន្តប្រយុទ្ធបាន ដូចជា ទាហានរងរបួស ឬឈ្លើយសឹក។ ការយកជនស៊ីវិលជាគោលដៅនៃសង្គ្រាមគឺជា «ឧក្រិដ្ឋកម្មសង្គ្រាម»។
- ជនស៊ីវិលមានសិទ្ធិ និងទទួលបានការការពារពីគ្រោះថ្នាក់នៃសង្គ្រាម និងទទួលបានជំនួយពេលរាល់ពេលដែលពួកគេត្រូវការ។ ជៀសវាងធ្វើឲ្យអន្តរាយដល់ជនស៊ីវិល ឬផ្ទះរបស់ពួកគេ ឬកាត់ផ្ដាច់អ្វីដែលទ្រទ្រង់ដល់ការរស់នៅរបស់ពួកគេដូចជា ទឹក អាហារ សត្វចិញ្ចឹមជាដើម។

- អ្នកដែលឈឺ និងរបួស មានសិទ្ធិទទួលបានការយកចិត្តទុកដាក់ដោយមិនគិតថាគេស្ថិតនៅខាងណា(ភាគីសត្រូវ ឬភាគីខ្លួន) នោះទេ។
- ហាមដាច់ខាតការវាយប្រហារទៅលើ ក្រុមគ្រូពេទ្យ ឡានពេទ្យ និងមន្ទីរពេទ្យដែលតំណាងការងារមនុស្សធម៌។
- ហាមដាច់ខាតការធ្វើទារុណកម្ម និងធ្វើឲ្យខូចខាតដល់ការព្យាបាលឈ្លើយសឹក។
- អ្នកដែលត្រូវឃុំឃាំងត្រូវមានអាហារ និងទឹក និងអាចទាក់ទងទៅកាន់ក្រុមគ្រួសាររបស់ពួកគេបាន។

- ការកំណត់ពីអាវុធ និងយុទ្ធសាស្ត្រសង្គ្រាម អាចត្រូវបានប្រើក្នុងសង្គ្រាមដើម្បីបញ្ជៀសនូវវិនាសកម្មដែលពុំចាំបាច់។
- ហាមដាច់ខាតការចាប់រំលោភ ឬហិង្សាផ្លូវភេទគ្រប់រូបភាពក្នុងបរិបទនៃសង្គ្រាម។
ប្រសិនបើរដ្ឋមួយបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ វិធាននានាត្រូវតែធ្វើឡើងដើម្បីធានាការគោរពច្បាប់នេះ រួមទាំងវិធានការទណ្ឌកម្មលើអ្នកដែលទទួលខុសត្រូវផងដែរ។ រដ្ឋសាមីមានកាតព្វកិច្ចការពារពីការរំលោភបំពាន ឬដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវលើសកម្មភាពដែលបំពានលើច្បាប់នេះ ខណៈនៅយន្តការអន្តរជាតិក៏មានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលនឹងទទួលខុសត្រូវក្នុងការបង្ក្រាបលើឧក្រិដ្ឋកម្មសង្គ្រាមនេះផងដែរ៕







អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


