ព័ត៌មានជាតិ
ភ្នំឥសីបតមៈ ជាចំណុចកំពូលខ្ពស់ជាងគេអាចឱ្យទេសចរគយគន់ក្រុងបានលុង ឆ្ងាយផុតជើងមេឃ
ភ្នំឥសីបតមៈ ឬភ្នំស្វាយ មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រជុំជនក្រុងបានលុងក្នុងខេត្តរតនគិរី។ ទីនោះក្រៅពីមានព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃដែលកំពុងសាងសង់នៅលើកំពូលភ្នំ ក៏ជាចំណុចកំពូលខ្ពស់ជាងគេដែលអាចភ្ញៀវទេសចរគយគន់ទេសភាពក្រុងបានលុងទាំងមូល និងមើលឃើញទិដ្ឋភាពឆ្ងាយរហូតដល់ជើងមេឃ។
លោក រឿន ភិរុណ ប្រធានការិយាល័យរដ្ឋបាលមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា នៅលើភ្នំឥសីបតមៈឬភ្នំស្វាយ ក្រៅតែជាទីតាំងទីសក្ការដែលកំពុងមានការសាងសង់ព្រះពុទ្ធបដិមាដ៏ខ្ពស់ស្កឹមស្កៃ ក៏ជាកន្លែងសក្តិសមបំផុតសម្រាប់ការទស្សនាទេសភាពថ្ងៃរះ និងថ្ងៃលិច ជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធ។

លោកថា ភ្នំនេះជាចំណុចកំពូលខ្ពស់ជាងគេនៅក្នុងក្រុង ដែលអាចឱ្យភ្ញៀវទេសចរគយគន់ទេសភាពក្រុងបានលុងទាំងមូល និងមើលឃើញទិដ្ឋភាពឆ្ងាយរហូតដល់ជើងមេឃ។
ទីតាំងភ្នំនេះគឺជាចំណុចពិសេសបំផុតមួយដែលភ្ញៀវទេសចរមិនគួររំលងឡើយ នៅពេលធ្វើដំណើរមកកម្សាន្តនៅខេត្តរតនគិរី ដើម្បីបានគយគន់ទេសភាព ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគោរពបូជា។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរយ៉ាងតិចប្រមាណជាង ១០០ នាក់ និងអាចកើនឡើងដល់ ៤០០ ទៅ ៥០០ នាក់ មកកម្សាន្តនៅពេលរសៀលឬពេលថ្ងៃជិតលិច ដើម្បីទស្សនាទេសភាពផងនិងគោរពបូជាផង។


បើតាមលោក រឿន ភិរុណ ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់រៀបចំទីតាំងនេះ ឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិ និងជាពិសេសគឺពុទ្ធបរិស័ទ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


