Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ផ្ដល់​អណ្តូងទឹក ៣២ អណ្តូង​​ដល់​ពលរដ្ឋតាម​មូលដ្ឋាន

បានផុស

នៅ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ក្នុងឆ្នាំ២០២៥ ទទួលបានគម្រោងអណ្តូងទឹកពីក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៣២ គម្រោង និងបានសាងសង់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តក្រចេះ។ នេះបើ​តាមការឱ្យដឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះនារសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម ជាវហាវ ប្រធាន​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានឱ្យដឹងថា កន្លងទៅថ្មីៗនេះអណ្ដូងស្នប់អាហ្រ្វីដេវចំនួន ០២ អណ្ដូង ស្ថិត​នៅ​ក្នុងចំណោមអណ្តូងទឹកទាំង ៣២ អណ្តូង បានប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅភូមិដាច់ស្រយាល​​មួយ ក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលជាថវិកាជាតិសម្រាប់ឆ្នាំ ២០២៥ ដំណាក់កាលទី ២។

ការប្រគល់អណ្តូងទឹកខាងលើនេះ មានការចូលរួមពីលោក​ ស្រុិន ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនិងក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន​ ដោយសហការគ្នាយ៉ាងល្អជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះត្រួតពិនិត្យ​ និងវាយតម្លៃអណ្ដូងស្នប់អាហ្រ្វីដេវ ចំនួន ០២ អណ្ដូង នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោកបានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគឺផ្ដោតទៅលើ: ១-ត្រួតពិនិត្យបទដ្ឋានលក្ខណៈបច្ចេកទេសលើគុណភាពសំណង់អណ្ដូងស្នប់អាហ្រ្វីដេវ និង ២-ពន្យល់ប្រាប់សហគមន៍ឲ្យចេះថែទាំសមិទ្ធិផល ដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រគល់ជូន និងធ្វើរបងព័ទ្ធជុំវិញអណ្ដូង ដើម្បីការពារសត្វពាហនៈកុំឲ្យចូល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម