Connect with us

ព័ត៌មានជាតិ

ស្វាមីអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានប្រកាសតំណែងជាអគ្គលេខាធិការរងព្រឹទ្ធសភា

បានផុស

នៅ

លោក ឌី បញ្ញា ឬស្គាល់ឈ្មោះថា ឌី ពេជ្រ ដែលជាស្វាមីរបស់ពិធីការិនីដ៏ល្បី អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានប្រកាសចូលកាន់តំណែងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានឋានៈស្មើ រដ្ឋលេខាធិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសចូលកាន់តំណែងរបស់លោក ឌី បញ្ញា ជាអគ្គលេខាធិការរងព្រឹទ្ធសភា បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យ និងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

មានទីកំណើតនៅខេត្តកំពង់ចាម លោក ឌី បញ្ញា គឺជាយុវជនម្នាក់ ដែលទទួលបានការសិក្សាអប់រំនៅសហរដ្ឋអាមេរិក ដោយក្នុងនោះ លោក បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅវិទ្យាល័យ Woodrow Wilson ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

លោក ឌី បញ្ញា បានបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ដោយទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ខណៈលោក ក៏បានបញ្ចប់វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឯកទេសរដ្ឋបាលទូទៅ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ លោក ឌី បញ្ញា ក៏ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេង ដែលកំពុងក្ដាប់មុខជំនួញជាច្រើននៅក្នុងដៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម