ព័ត៌មានជាតិ
និយ័តករធានារ៉ាប់រងកម្ពុជា លើកទឹកចិត្តពលរដ្ឋដាក់ពាក្យបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ
និយ័តករធានារ៉ាប់រងកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ (mobile application) ដែលមានឈ្មោះថា បណ្ដឹងធានារ៉ាប់រង។
ការរៀបចំនិងដាក់ចេញនូវសមិទ្ធផលថ្មីនេះ គឺជាការឈានមួយជំហានបន្ថែមទៀតរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលប្រព័ន្ធនេះផ្ដល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹង។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថា កម្មវិធីនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះក្រុមហ៊ុនធានារ៉ាប់រងណា ដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យា។
«ប្រព័ន្ធទទួលបណ្ដឹងតាមទូរសព្ទដៃនេះ គឺជាយន្តការថ្មីមួយទៀតដែលបំពេញបន្ថែមឲ្យយន្តការអនឡាញដែលមានស្រាប់របស់និយ័តករធានារ៉ាប់រងកម្ពុជា។ App នេះរៀបចំឡើងដើម្បីបង្កភាពងាយស្រួលដល់សាធារណជនក្នុងការដាក់បណ្ដឹងធានារ៉ាប់រងមកនិយ័តករ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងបង្កើនទំនុកចិត្តរបស់អតិថិជន»។ លោក ប៊ូ ច័ន្ទភីរូ បន្ថែម។

បើតាមលោក ប៊ូ ច័ន្ទភីរូ ការប្ដឹងតាម App គឺលឿន ហើយប្រជាពលរដ្ឋមិនចាំបាច់ជិះពីខេត្តមកដាក់បណ្ដឹងដល់និយ័តករនៅភ្នំពេញទេ។ តាមរយៈការរៀបចំយន្តការថ្មីបន្ថែមនេះ លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសអតិថិជនដាក់បណ្ដឹងក្រុមហ៊ុន។ គោលដៅនៃការលើកទឹកចិត្តឲ្យប្ដឹងនេះ គឺដើម្បីបង្កើនគុណភាពសេវាវិជ្ជាជីវៈរបស់វិស័យធានារ៉ាប់រង។
លោកសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រសិនបើគ្មានបណ្ដឹង ឬមតិយោបល់ នោះមិនអាចបង្កើនគុណភាពឬកែតម្រូវសេវា និងប្រតិបត្តិការរបស់ក្រុមហ៊ុនធានារ៉ាប់រងបានទេ។ តាមរយៈយន្តការនេះ និយ័តករនឹងជួយដោះស្រាយបណ្ដឹងជូនអតិថិជនធានារ៉ាប់រង។ លោក ប៊ូ ច័ន្ទភីរូ បញ្ជាក់បន្ថែម។
បញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រងកម្ពុជា គឺកង្វះទំនុកចិត្តរបស់ប្រជាជនលើគុណភាពសេវា ដោយសារខ្វះយន្តការច្បាស់លាស់ និងគួរឲ្យទុកចិត្តបានសម្រាប់ប្រជាជនធ្វើបណ្ដឹងដើម្បីទទួលដំណោះស្រាយសមស្រប។
បើតាមនិយ័ករធានារ៉ាប់រងកម្ពុជា ចាប់តាំងពីឆ្នាំ ២០២២ មានការកើនឡើងនៃបណ្ដឹងតាមអនឡាញនៅលើគេហទំព័ររបស់និយតករ។
នៅឆ្នាំ ២០២៤ និយតករធានារ៉ាប់រងកម្ពុជាទទួលបណ្តឹងចំនួន ២២ បណ្តឹង ដែលចំនួននេះច្រើនជាងចំនួនបណ្ដឹងនៅក្នុងឆ្នាំ ២០២៣ ប្រមាណជាងបីដង។ នៅឆមាសទី ១ ឆ្នាំ ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជាទទួលបានបណ្ដឹងតាមប្រព័ន្ធអនឡាញចំនួន ២២ បណ្ដឹង។
ការកើនឡើងបណ្តឹងពីអតិថិជនប្រើប្រាស់សេវាធានារ៉ាបរងបង្ហាញឲ្យឃើញថា សាធារណជនកាន់តែមានការយល់ដឹងស៊ីជម្រៅអំពីយន្តការនៃការបញ្ជូនបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញរបស់និយតករធានារ៉ាប់រងកម្ពុជា។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ។
ពាក់ព័ន្ធស្ថានភាពវិស័យធានារ៉ាប់រងកម្ពុជា លោក ភី ច័ន្ទភីរូ បង្ហាញពីភាពរីកចម្រើន ខណៈការយល់ដឹងពីពលរដ្ឋក្នុងការប្រើប្រាស់សេវាធានារ៉ាប់រងកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ត្រឹមដំណាច់ឆ្នាំ ២០២៥ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ប្រមាណ ៣៧៥ លានដុល្លារអាមេរិក នៃបុព្វលាភធានារ៉ាប់រងសរុប។
បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងសរុបមានចំនួន ៣៥ ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១២, ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៧, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៥ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


