Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងវះកាត់ជូនអ្នកជំងឺដែលពិការភាពមុខមាត់ ដោយឥតគិតថ្លៃ នៅខែក្រោយនេះ

បានផុស

នៅ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការស្នាមញញឹមកម្ពុជា នឹងធ្វើការវះកាត់ជូនអ្នកជំងឺដែលពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកក្តដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវះកាត់នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលស្នាមញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ អគារវះកាត់ និងកែលម្អ។ ដូច្នេះសម្រាប់អ្នកជំងឺដែលមានបញ្ហាមាត់ឆែប ក្រអូមឆែប រលាក ពិការភាពមុខមាត់ផ្សេងៗ អាចទៅទទួលសេវាវះកាត់ដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខ ០២៣ ២១១ ៤០៥/ ០៩៦ ៨៤៦ ៦៩៩១ ឬលេខតេឡេក្រាម ០១២ ៦៥៥ ៧៨៦ ឬនៅមជ្ឈមណ្ឌលស្នាមញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មហាវិថីកងយោធពលខេមរៈភូមិន្ទ (ផ្លូវលេខ ២៧១) ជាន់ទី៣ អគារវះកាត់នឹងកែលម្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម