Connect with us

ព័ត៌មានជាតិ

BREAKING NEWS: ទាហាន​កម្ពុជា​​ទាំង​១៨​នាក់​បាន​មក​ដល់​ទឹកដី​កំណើត​វិញ​បន្ទាប់​ពី​ត្រូវ​ថៃ​ចាប់​ឃុំ​ខ្លួន​អស់​១៥៥​ថ្ងៃ

បានផុស

នៅ

​ទាហាន​កម្ពុជា​ទាំង​១៨​ត្រូវ​បាន​ថៃ​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ព្រឹកម៉ោង១០ ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​១៥៥​ថ្ងៃ​។ ទាហាន​ទាំង​១៨​នាក់​ត្រូវ​បាន​បញ្ជូន​មក​នៅ​ច្រក​ព្រំដែន​ព្រំ-ផាកាត ខេត្ត​ប៉ៃលិន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដោះ​លែង​ទាហាន​ខ្មែរ​មក​វិញ​នេះ​គឺ​បន្ទាប់​ពី​កម្ពុជា​-ថៃ​សម្រេច​បាន​បទ​ឈប់បាញ់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៧ និង​ទុក​ពេល​៧២​ម៉ោង​ដើម្បី​រៀបចំ​នីតិ​វិធី​នៃ​ការ​ដោះ​លែង​មក​វិញ​ យ៉ាង​ណា​ក្ដី​ការ​ដោះ​លែង​គឺ​មិន​ទៀង​តាម​ពេល​វេលា​ដែល​ថៃ​បាន​សន្យា​ទេ​ដោយ​អូស​បន្លាយ​មួយ​ថ្ងៃ​មក​ដល់​ថ្ងៃ​នេះ។ ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក សឹងហាសាក់ ភួងកេតកែវ បាន​បញ្ជាក់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីកាបរទេស​ត្រី​ភាគី​កម្ពុជា ចិន ថៃ នៅ​ខេត្ត​យូណាន​ ប្រទេស​ចិន​ថា ក្រោយ​សម្រេច​បាន​បទ​ឈប់បាញ់​ប្រទេស​ថៃ​បាន​បញ្ជូន​សំណើ​អំពី​ការ​ដោះលែង​ទាហាន​ខ្មែរ​ទៅ​កាក​បាទ​ក្រហម​អន្តរជាតិ​ហើយ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​នេះ​ត្រូវ​បាន​ទាហាន​ថៃ​ចូល​មក​ចាប់​ដោយ​បំពាន​លើ​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២៥​ យក​ទៅ​ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​។ ក្រោយ​ចាប់​ខ្លួន​ថៃ​តែង​តែ​យក​លេស​ផ្សេង​ដើម្បី​ពន្យារ​ពេល​ដោះលែង​ទាហាន​ខ្មែរ​មក​វិញ​ ទោះ​បី​ជា​មាន​កិច្ច​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ក្ដី៕



អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម