ព័ត៌មានជាតិ
មន្ត្រីជំនាញប្រកាសប្រមូលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលចែកចាយលើទីផ្សារមកវិញ សង្ស័យមានសារធាតុ Cereulide
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានប្រកាសប្រមូលផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលកំពុងចែកចាយនៅលើទីផ្សារមកវិញ ដោយសង្ស័យថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលនេះ ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ។
ការប្រកាសប្រមូលផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 មកវិញនេះ គឺបន្ទាប់ពីក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់ និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ទាំង៣ប្រភេទដែលតម្រូវឲ្យប្រមូលមកវិញនោះ ទី១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp: 09/07/2027) ទី២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027) និងទី៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)។
ក.ប.ប. ក៏អំពាវនាវឲ្យពាណិជ្ជករ អាជីវករធ្វើធុរកិច្ចផលិតផលទឹកដោះគោម្សៅទាំងនេះ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូតត្រលប់មកវិញនូវផលិតផលទាំង ៣ប្រភេទខាងលើ។ ចំពោះមាតាបិតា និងអ្នកប្រើប្រាស់ ត្រូវជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបានព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី។
សូមជម្រាបថា Cereulide គឺជាជាតិពុលដែលមានស្ថេរភាពកម្ដៅខ្ពស់ emetic (ក្អួត) ដែលផលិតដោយបាក់តេរី Bacillus cereus ដែលជារឿយៗត្រូវបានរកឃើញនៅក្នុងអាហារម្សៅដែលមានមេរោគ ឬថ្មីៗនេះនៅក្នុងគ្រឿងផ្សំជាក់លាក់ (ប្រេង ARA) នៅក្នុងរូបមន្តទារក។ វាដើរតួជាប៉ូតាស្យូមអ៊ីយ៉ូណូហ្វ័រដែលរំខានដល់មុខងារ mitochondrial បណ្តាលឱ្យក្អួត និងឈឺពោះភ្លាមៗ (30នាទីដល់ 6 ម៉ោង)៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


