ព័ត៌មានជាតិ
ក.ប.ប កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធរៀបចំបទប្បញ្ញតិ្ត កំណត់អាយុអប្បរមាអ្នកអាចទិញ និងប្រើគ្រឿងស្រវឹង
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ( ក.ប.ប.) បានមានប្រសាសន៍ថា ក.ប.ប បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាជាមួយវិស័យឯកជនក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ» កាលពីថ្ងៃទី២១មិថុនានេះ លោក ផាន អូន បានសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះព្រោះវាសមស្របទៅនឹងបច្ចុប្បន្នដែលយើងបាននឹងកំពុងព្យាយាមជំរុញឲ្យប្រជាជនរបស់យើងមានកម្រិតការយល់ដឹងខ្ពស់ពីឥរិយាបថ និងរបៀបប្រើប្រាស់គ្រឿងស្រវឹងដោយត្រឹមត្រូវ និងផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តទៀតថា យុទ្ធនាការនេះកំពុងដើរលើវិធីសាស្រ្តដ៏ត្រូវ និងស្របតាមរបៀបវារៈរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តរភាព។
លោក ផាន អូន បានប្តេជ្ញាថា នឹងផ្តល់កិច្ចសហការជាមួយវិស័យឯកជនជានិច្ចចំពោះគំនិតផ្តួចផ្តើមនានាដែលមានគោលដៅរួម គឺការអភិវឌ្ឍប្រទេសឱ្យកាន់តែប្រសើរប្រកបដោយភាពស្វាហាប់ ខណៈបច្ចុប្បន្ន ក.ប.ប បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិក៏ដូចជាជាមួយវិស័យឯកជនក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹងក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។
លោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានមានប្រសាសន៍ក្នុងពិធីនេះថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។ លោកបានបន្តថា គ្រឿងស្រវឹងនៅពេលទទួលទានក្នុងកម្រិតសមស្របប្រកបដោយការទទួលខុសត្រូវ
អាចជាផ្នែកមួយនៃបែបផែនជីវិតរស់នៅក្នុងសង្គមដ៏មានតុល្យភាពរវាងសុខភាព និងទំនាក់ទំនង ក៏ដូចជាចូលរួមរិតចំណងមិត្តភាពកាន់តែរីករាយ។

លោកបានបន្តទៀត ទោះជាយ៉ាងណា ការពិសាដោយគ្មានទំនួលខុសត្រូវអាចប្រែក្លាយពេលវេលាវិជ្ជមានទាំងនោះទៅជាចំណុចអវិជ្ជមានទៅវិញ។ ពី ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានការទទួលខុសត្រូវខ្ពស់មួយយើងចង់ឃើញអ្នកប្រើប្រាស់រីករាយពិសាគ្រឿងស្រវឹង ក្នុងកម្រិតសមស្រប និងដឹកនាំភាពជាគំរូលើការពិសាដោយការទទួលខុសត្រូវ។
លោកបានបន្ថែមថា «ជាកិច្ចការមួយរបស់យើងដែលត្រូវធ្វើក្នុងការផ្តល់ព័ត៌មានជូនដល់អ្នកប្រើប្រាស់អំពីការទទួលទានដោយការទទួលខុសត្រូវដោយមិនត្រឹមតែអំពីការពិសាក្នុងកម្រិតសមស្របដើម្បីបង្កើនទំនាក់ទំនង និងភាពសប្បាយរីករាយរាល់ពេលជួបជុំប៉ុណ្ណោះទេថែមទាំងណែនាំសាធារៈជនឲ្យបានយល់ដឹងពីកម្រិតដែលគួរទទួលទានពេលវេលាកាលៈទេសៈដែលគួរទទួលទាន ដឹងពីកម្រិតជាតិអាល់កុលរបស់យើងហាមឃាត់ចំពោះអ្នកមិនទាន់គ្រប់អាយុទទួលទាន និងស្រ្តីមានផ្ទៃពោះក៏ដូចជាផ្តល់ជាដំណោះស្រាយ និងរៀបចំមធ្យោបាយធ្វើដំណើរ មុនពេលទទួលទាន ពោលគឺពិសាគ្រឿងស្រវឹង សូមកុំបើកបរ បើបើកបរ កុំពិសាគ្រឿងស្រវឹង»។

លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន ខេមប្រ៊ូវ និងបានមានប្រសាសន៍ថា «យើងចង់ឃើញឧស្សាហកម្មគ្រឿងស្រវឹងទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការពិសាដោយការទទួលខុសត្រូវក៏ដូចជាចូលរួមឲ្យសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងគ្រឿងស្រវឹង។ យើងត្រូវរួមគ្នាក្នុងគោលបំណងតែមួយគឺដើម្បីប្រយោជន៍សង្គមជាតិយើងទាំងមូល»។

ចំណែកលោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងនូវការសាទរ និងគាំទ្រចំពោះយុទ្ធនាការនេះ ដែលផ្តោតលើការអប់រំព្រោះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ យុទ្ធនាការនេះ
មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គ លម្នាក់ប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោកបានបន្តថាការបង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងស្រវឹងនឹងផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់យុវជន
ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោកមានជំនឿថា យុវជននឹងចូលរួមជួយបន្ទរ និងផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យកាន់តែទូលំទូលាយ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


