ព័ត៌មានជាតិ
ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ
ទីតាំងផលិត ស្ដុកទុក ចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កកចំនួន ៣ទីតាំងក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងខណ្ឌដង្កោ ត្រូវបានសាខា ក.ប.ប រាជធានីភ្នំពេញ រកឃើញថា មិនមានស្ដង់ដារបច្ចេកទេសត្រឹមត្រូវ។

ការិយាល័យការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការចុះត្រួតពិនិត្យទីតាំងផលិត និងចែកចាយផលិតផលម្ហូបអាហារនៅទីផ្សារនានា។
ជាក់ស្ដែងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយលោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ កម្លាំងមន្ត្រីជំនាញ បានខិតខំអនុវត្តតួនាទីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំង ឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងទីតាំងផលិត ស្តុកទុកនំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង៣ខាងលើ ត្រូវបានមន្ត្រីជំនាញ រកឃើញថា មិនបានអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ មិនស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាននោះទេ។ ក្រោយរកឃើញនេះ មន្ត្រីជំនាញបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


