ព័ត៌មានជាតិ
រកឃើញដេប៉ូប្រេងឥន្ធនៈ ១៧ ក្នុងចំណោម ៤៤ មិនអនុលោមតាមច្បាប់ នៅ៤ខេត្ត
មន្ត្រី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤៤ ក្នុងរយៈពេលបីថ្ងៃ នៅខេត្តចំនួន៤ គិតពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងនោះ ក.ប.ប. រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៧ មិនអនុលោម។

ការចុះត្រួតពិនិត្យនេះត្រូវបានធ្វើឡើងក្នុងខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តព្រៃវែង ដោយបានរកឃើញដេប៉ូ លក់ប្រេងឥន្ធនៈចំនួន ១៧ ដែលមិនអនុលោមទៅតាមច្បាប់។

ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ដែលធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាខាតបង់សេដ្ឋកិច្ចជាតិទាំងមូល៕
អត្ថបទ៖ រ៉ាវុទ្ធ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


