ព័ត៌មានជាតិ
អគ្គិភ័យឆេះមិនទាន់ដឹងមូលហេតុ បង្កឱ្យផ្ទះ១ខ្នងអស់ស្ទើរទាំងស្រុង
ភ្នំពេញ ៖ អគ្គិភ័យ លេបត្របាក់ឆេះផ្ទះពលរដ្ឋ នៅសង្កាត់បឹងសាឡាង រួមសម្ភារៈ អស់ស្ទើរទាំងស្រុង បង្កការផ្អើលសមត្ថកិច្ចអន្តរាគមន៍ ។

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤រសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានសម្លេងស្រែក «ជួយផងៗ មានភ្លើងឆេះហើយ » ពេលបានឮដូច្នោះ ពួកគាត់រត់ស្ទុះពីក្នុងផ្ទះមកមើល ភ្លាមៗ បានប្រទះឃើញផ្ទះឈើលើថ្មក្រោម ខាងក្រោយផ្ទះពួកគាត់ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ នឹងផ្សែងហ៊ុយពេញផ្ទៃមេឃ ផ្អើលពលរដ្ឋនៅក្បែរនោះឆោរឡោរ ។

ខណៈនោះប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹកបាញ់ពន្លត់ដែរ តែដោយសារចំហាយក្តៅខ្លាំងពេក ភ្លាមៗប្រជាពលរដ្ឋ បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍ ជៀសវាងមានការរាលដាលកាន់តែខ្លាំង ។

អគ្គិភ័យនេះដែរបានបង្កការខូចខាតផ្ទះឈើលើ ថ្មក្រោម អស់ស្ទើរទាំងស្រុង នឹងបង្កមនុស្សស្រី៤នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ក្នុងនោះផ្ទះចំនួន ១ខ្នង និងម៉ូតូ៦គ្រឿង ត្រូវបានឆាបឆេះ រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំផងដែរ ប៉ុន្តែមិនមានប៉ះពាល់ដល់អាយុជីវិតនោះទេ ។

ក្នុងនោះរថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , រថយន្តជំនួយក្រសួងមហាផ្ទៃ , រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា អស់ប្រមាណជា ២០គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


