Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យមូលដ្ឋានសុខា​ភិបាល​នៅខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីចុងសប្តាហ៍កន្លងទៅនេះបានចុះពិនិត្យ និងសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព ដែលមានការរីកចម្រើន ភាពនឹងនរ និងស្មារតីរឹងមាំ ជាពិសេសក្នុងអំឡុងពេលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ មានការសហការគ្នា សាមគ្គីគ្នា ក្នុងការបម្រើសេវាបានយ៉ាងល្អប្រសើរដើម្បីធានាបានថា ប្រជាពលរដ្ឋទទួលនូវសេវាសុខភាពបន្ត និងពេញលេញស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំបន្តថែមទៀត ដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាព និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ និងសូមកោតសរសើរ មន្រ្តី បុគ្គលិកសុខាភិបាលដែលជានិច្ចកាលបានខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ តាមតម្រូវការប្រកបដោយភាពជាអ្នកដឹកនាំ និងមន្រ្តីបម្រើសេវាសាធារណៈ បានល្អប្រសើរ ប្រកបដោយការច្នៃប្រឌិតខ្ពស់។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមគ្រូពេទ្យកំពុងដើរតួនាទីសំខាន់ក្នុងនាមជាកងទ័ពអាវស ជាគ្រូពេទ្យជំលៀស តែមានស្មារតីខ្ពស់ រឹងមាំ គាំទ្រខិតខំបំពេញតួនាទីបម្រើសេវាថែទាំព្យាបាល និងផ្តល់ការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជាប់ជាប្រចាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សមត្ថភាព ក្នុងការបន្តផ្តល់សេវាសុខភាព ដែលពេញលេញជូនប្រជាពលរដ្ឋ និងជនភៀស​សឹក​ក្នុងអំឡុងពេលគ្រាអាសន្ន បានបង្ហាញពីភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់យើង»។ នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ឈាង រ៉ា បាននាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលជាអំណោយរបស់អង្គការ UNFPA ប្រចាំកម្ពុជា ប្រគល់ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតជនភៀសសឹក និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

យោងតាម លោក សាស្ត្រាចារ្យ ឈាង រ៉ា មានមូលដ្ឋានសុខាភិបាលរួមមាន មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពប្រមាណ៧០នៅតាមព្រំដែនត្រូវទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាមឈ្លានពានសំណាក់កងទ័ពថៃទាំងពីរលើកមកលើបូរណភាពដែនដីកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម