ព័ត៌មានជាតិ
ផ្ទុះសង្រ្គាមពីរដង សាលាបឋមសិក្សាតាមន្តសែនជ័យរងការវាយប្រហារបំផ្លាញម្តងហើយម្តងទៀតពីយោធាថៃ
សាលាបឋមសិក្សាតាមន្តសែនជ័យក្នុងស្រុកបន្ទាយអំំពិលខេត្តឧត្តរមានជ័យ បានរងការវាយប្រហារម្តងហើយម្តងទៀតពីសំណាក់យោធាថៃ ក្នុងសង្រ្គាមឈ្លានពានចូលកាន់កាប់ទឹកដីប្រទេសកម្ពុជានៅតំបន់ប្រាសាទតាមាន់។
លោក ឡៃ ផល្លា នាយកសាលាបឋមសិក្សាតាមន្តសែនជ័យក្នុងស្រុកបន្ទាយអំពិលប្រាប់ថា សាលាបឋមសិក្សាតាមន្តសែនជ័យបានរងការវាយប្រហារជាបន្តបន្ទាប់ពីយោធាថៃ ក្នុងសង្រ្គាមឈ្លានពានចំនួនពីរដងមកនេះ។

ការផ្ទុះអាវុធលើកទី១ កើតឡើងនៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ដែលបង្កឱ្យមានការខូចខាតបន្ទប់រៀនមួយបន្ទប់និងសមិទ្ធផលមួយចំនួន។
ដោយឡែកការផ្ទុះសង្រ្គាមជាលើកទី២ ដែលមានរយៈពេល ២១ ថ្ងៃ ក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២៥ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរតែទាំងស្រុង។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលាត្រូវបានយោធាថៃបាញ់ប្លោងចំបណ្តាលឱ្យខូចខាតបន្ទប់រៀនទាំងអស់ចំនួន ៦ បន្ទប់។ បន្ថែមពីនេះ អគារថ្មីរបស់អង្គការមួយដែលទើបសាងសង់បាន ៨០% ក៏ត្រូវបានគ្រាប់កាំភ្លើងបាញ់ចំចំនួន ២ គ្រាប់ និងមានគ្រាប់ជាច្រើនទៀតធ្លាក់រាយប៉ាយនៅជុំវិញបរិវេណសាលា។
ក្រៅពីនេះសមិទ្ធផលផ្សេងៗទៀតក៏រងការបំផ្លាញរួមមាន ផ្ទះបាយ, បន្ទប់ទឹក រួមទាំងអាងចម្រោះទឹកស្អាតជាដើម។
«កងទ័ពសៀមបើកការវាយប្រហារលើកនេះ មានគោលបំណងកម្ទេចទីតាំងសាលារៀនតែម្តង»។ នេះបើតាមការយល់ឃើញរបស់លោក ឡៃ ផល្លា។
លោក ឡៃ ផល្លា បានរំលឹកថា នៅថ្ងៃកើតហេតុមានសិស្សតែ ៦ នាក់ប៉ុណ្ណោះដែលមកសាលា ហើយត្រូវបានលោកគ្រូអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញដើម្បីសុវត្ថិភាព។




សាលាបឋមសិក្សាតាមន្តសែនជ័យ មុនផ្ទុះសង្រ្គាមមានសិស្សសរុបប្រហែល ២០០ នាក់ (ស្រី ៩៩ នាក់) និងមានគ្រូបង្រៀន ៨ នាក់ រួមទាំងគ្រូកិច្ចសន្យាម្នាក់។
ដោយសារសាលារៀនត្រូវបានបំផ្លាញ សិស្សានុសិស្សគ្មានកន្លែងសិក្សានិងត្រូវផ្លាស់ទីកន្លែងពីមួយទៅមួយ និងដើម្បីកុំឱ្យសិស្សខកខានការរៀនសូត្រ សាលាបានព្យាយាមប្រមូលសិស្សនៅតាមតំបន់ដែលភៀសខ្លួនទៅដើម្បីបង្រៀនជាបណ្តុំ។
ទោះជាយ៉ាងណា នាយកសាលាតាមន្តសែនជ័យបានគូសបញ្ជាក់ថា ការបង្រៀនតាមរោងក្នុងស្ថានភាពភៀសខ្លួនមិនអាចទទួលបានលទ្ធផលល្អដូចមុនទេ ដោយគុណភាពសិក្សាធ្លាក់ចុះប្រហែល ៥០% ដោយសារខ្វះខាតគ្រូនិងសម្ភារៈ។
លោកក៏សម្ដែងការព្រួយបារម្ភចំពោះអនាគតរបស់កុមារដែលអាចនឹងមិនចេះអក្សរ ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយពេលយូរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


