ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកសៀមរាប រៀបចំកម្មវិធីពិនិត្យ ព្យាបាលការវះកាត់ មាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ខេត្តសៀមរាប លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានអញ្ជើញចូលរួមបើកពិធីពិនិត្យព្យាលបាលវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជូនអ្នកជំងឺដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី បានមានប្រសាសន៏ថា មន្ទីរសុខាភិបាលខេត្ត បានកសាងនូវសមិទ្ធផលផ្សេងៗ និងការខិតខំប្រឹង ប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់បណ្តាលក្រុងស្រុក ពិសេសការយកចិត្តទុកដាក់ថែទាំសុខភាព និងការព្យាបាលជូនអ្នកជំងឺ ដោយមិនគិតពីពេលវេលា និងការនឿយហត់។ នេះជាការទទួលខុសត្រូវធំធេងណាស់របស់ពួកគាត់ ហើយក៏ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលត្រូវបានយកចិត្តទុកដាក់ធានាបាននូវផាសុខភាព សុខុមាលភាពសង្គម និងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។
ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការស្នាមញញឹមកម្ពុជា និងការសម្របសម្រួលរបស់អគ្គកុងស៊ុលចិន ប្រចាំតំបន់សៀមរាប ព្រមទាំងមានការគាំទ្រពីក្រសួងសុខាភិបាល ថ្ងៃនេះរដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យ ព្យាបាលការវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការ ភាពមុខមាត់ផ្សេងៗ ដោយក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត ជូនប្រជាពលរដ្ឋទូទៅ ដែលមានបំណងចង់វះកាត់ និងព្យាបាល។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានអគុណដល់អង្គការស្នាមញញឹមកម្ពុជា ដែលបានចុះបេសកកម្មដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅខេត្តសៀមរាបចំនួន ១២ដង រួចមកហើយ ក្នុងនោះបានពិនិត្យអ្នកជំងឺសរុបចំនួន ៦១៥នាក់ និងវះកាត់ព្យាលបាលសរុបចំនួន ៤៤៣នាក់។ នេះ គឺជាបេសកម្មលើកទី១៣ ហើយ ដែលអង្គការស្នាមញញឹមកម្ពុជា បានរៀបចំកម្មវិធីរៃអង្គាសថវិកា តាម រយៈដើរ “ដើម្បីស្នាមញញឹម” នៅតំបន់អង្គរចំនួន ៧ដងទៀតផង។
លោកស្រី បានថ្លែងអំណរគុណចំពោះបេសកកម្មទាំង ១៣លើក របស់អង្គការស្នាមញញឹមកម្ពុជាដែលបានជួយដល់ប្រជាជនខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ក៏បានចូលរួមអបអរសាទរ ចំពោះជ័យលាភី អង្គភាពផ្តល់សេវា សាធារណៈគំរូ វិស័យសុខាភិបាល ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស សម្រាប់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប និងបានសម្តែងនូវការកោកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃរបស់មន្ទីរ សុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីបុគ្គលិកទាំងអស់ ដែលបានលះបង់ អស់កម្លាំងកាយចិត្តបំពេញការងារប្រកបដោយវីជ្ជាជីវៈ និងសូមឱ្យលោកគ្រូពេទ្យទាំងះស់បន្តយកចិត្តទុលដាក់បន្តទៀត ក្នុងព្យាបាលជូនប្រជាពលរដ្ឋ៕


ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


