ព័ត៌មានជាតិ
អគារមជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ
អគារមជ្ឈមណ្ឌលបេះដូង និងបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ក្នុងទំហំទឹកប្រាក់ ២ ៤៣៧ ៤៨៦ដុល្លាអាមេរិក ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

មជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប នឹងផ្ដល់ជំនឿទុកចិត្តដល់អ្នកជំងឺ ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារបច្ចេកទេសទំនើប និងក្រុមគ្រូពេទ្យជំនាញ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត លោករដ្ឋមន្ត្រីបានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខា ភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ។ ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជំងឺគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។
ការគ្រប់គ្រង និងថែទាំសមិទ្ធផល៖ ត្រូវខិតខំថែទាំងអគារ អនាម័យឲ្យបានល្អ។ ការពង្រីកវិសាលភាពមូលនិធិសមធម៌ និង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលត្រឹមត្រូវ និងមានសុពលភាព។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ការបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជម្ងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ចំណែក លោក TAI M.Z. BENJAMIN ប្រធានតំបន់អាស៊ីរបស់សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានលើកឡើងថា សមាគមបានយកចិត្តទុកដាក់ និងគាំទ្រដល់គម្រោងសាងសង់នេះ ដែលមានតម្លៃឥតគណនាដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្សរាប់រយពាន់នាក់នាពេលអនាគតនេះ។ មជ្ឈមណ្ឌលបេះដូងនេះ ការសាងសង់អគារ និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា។

តាមការបញ្ជាក់របស់ វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដោយទទួលបានការគាំទ្រពីគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ជាលទ្ធផលដ៏គាប់ប្រសើរ មន្ទីរពេទ្យបានទទួលនូវជំនួយដ៏ថ្លៃថ្លាពី សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងទំហំទឹកប្រាក់ ២ ៤៣៧ ៤៨៦ដុល្លាអាមេរិក ដើម្បីសាងសង់អគារមជ្ឈមណ្ឌលបេះដូង និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា។ ម៉្យាងទៀតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានផ្តល់សេវាដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត នៃទិសឧត្តរ សំខាន់បម្រើដល់ភ្ញៀវទេសចរណ៍បរទេសផងដែរ៕



ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


