ព័ត៌មានជាតិ
ជួបអាជ្ញាធរឃុំ ក្នុងស្រុកស៊ីធរកណ្ដាល សមាជិកាជាន់ខ្ពស់ព្រឹទ្ធសភា ជំរុញឱ្យខំដោះស្រាយបញ្ហាក្នុងមូលដ្ឋាន
សមាជិកាជាន់ខ្ពស់ព្រឹទ្ធសភា លោកស្រី មាន សំអាន បានថ្លែងជំរុញដល់អាជ្ញាធរមូលដ្ឋានឱ្យខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយកុំភ្លេចនូវការសន្យាជាមួយប្រជាពលរដ្ឋ កាលពេលឃោសនារកសំឡេងឆ្នោត។

ការជំរុញនេះ ធ្វើឡើងក្នុងខណៈពេលដែលលោកស្រីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយលោកស្រី មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានរំលឹកថា ក្រុមប្រឹក្សាឃុំ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការតាមដាន និងការអនុវត្តនូវការសន្យារបស់ខ្លួន កាលអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ។

តាមការលើកឡើងរបស់លោកស្រី មាន សំអាន គោលបំណងក្នុងការជួបសំណេះសំណាលពេលនេះ គឺដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ ដើម្បីចែករំលែកនូវព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក៏ដូចជាស្តាប់ផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ សំដៅផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរទាំងនោះឱ្យបានទាន់ពេលវេលាសម្រាប់ជាប្រយោជន៍ពលរដ្ឋ។
លោកស្រី បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ ត្រូវចូលរួមបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេសខិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។

ចំពោះបញ្ហាព្រំដែន ដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ លោកស្រី សមាជិកាព្រឹទ្ធសភា បានទទូចដល់ប្រជាពលរដ្ឋឱ្យមានការជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។ ខណៈសភាពការណ៍វិបត្តិនយោបាយអន្តរជាតិ ក៏កំពុងធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


