Connect with us

ព័ត៌មានជាតិ

ផ្លូវចំនួន​ ៣ ខ្សែ នៅ​​តំបន់អភិវឌ្ឍ​ន៍​កសិកម្មក្នុង​ខេត្ត​សៀមរាប ត្រូវបាន​ស្ថាបនា​​​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​ និង​គ្រួសក្រហម

បានផុស

នៅ

កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប រួមជាមួយមន្រ្តីសម្របសម្រួលគម្រោងបានចុះពិនិត្យវឌ្ឍនភាពខ្សែផ្លូវចំនួន ៣ ខ្សែ​នៅក្នុង​ខេត្ត​សៀមរាប ដែល​ស្ថិតនៅ​ក្រោម​គម្រោងពិពិធកម្មកសិកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវទាំង ៣ ខ្សែ ដែលកំពុង​ដំណើរការ​ស្ថាបនាកែលម្អជា​ផ្លូវកៅស៊ូ​ និង​គ្រួសក្រហម​ក្រោមគម្រោង​ពិពិធកម្ម​កសិកម្ម​រួមមាន​៖

-ខ្សែទី១ (SRP1) សហគមន៍កន្រ្ទាំងបាល័ង្គរស្មីសាមគ្គី ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រសាទបាគង ប្រវែងផ្លូវ ៣,៣៥​គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ (DBST) កំពុងដំណើរការស្រោចកៅស៊ូជាន់ទី១ សម្រេចបាន ៧៥%។

-ខ្សែទី២ (SRP3) សហគមន៍ទំនើបសរសី ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ប្រវែងផ្លូ ៣ គីឡូន៉ែត្រ ជាប្រភេទផ្លូវក្រាល​កៅ​ស៊ូពីជាន់ (DBST) កំពុងដំណើរការចាក់បំពេញនិងកៀកិនបង្ហាប់ស្រទាប់ថ្មមិច Base Course សម្រេចបាន ៥២%​។

-ខ្សែទី៣ (SRP4) សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ស្ថិតក្នុងឃុំលាងដៃ ស្រុកអង្គរធំ ប្រវែងផ្លូវ ៥,២៤ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម ដំណើរការចាក់បំពេញនិងកៀកិនបង្ហាប់ក្រួសក្រហមសម្រេចបាន ៨០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម