Connect with us

ព័ត៌មានជាតិ

ក្បាលដី ជិត ១ ៣០០ បានចុះបំពេញទិន្នន័យក្បាលដីរួចរាល់ជូនពលរដ្ឋក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ

បានផុស

នៅ

ក្បាលដីប្រមាណជិត ១ ៣០០ ក្បាលដី ត្រូវបានក្រុមការងារទី ១ នៃមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចុះបំពេញទិន្នន័យក្បាលដីរួចរាល់ កាលពីថ្ងៃទី ២៨ និង ២៩ ខែមេសា ឆ្នាំ ២០២៦ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ការងារនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាការងារសំខាន់មួយសម្រាប់គាំទ្រការគ្រប់គ្រងដីធ្លី និងការផ្តល់សិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សម្បត្តិ ប្រធានក្រុមទី ១ នៃមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឲ្យដឹងថា សកម្មភាពចុះបំពេញទិន្នន័យក្បាលដី ត្រូវបានអនុវត្តដោយក្រុមការងារទី ១ ដើម្បីប្រមូល និងកត់ត្រាព័ត៌មានពាក់ព័ន្ធនឹងដីធ្លីជាក់ស្តែងជូនប្រជាពលរដ្ឋ។ ការងារនេះ មានគោលបំណងធានាថា ទិន្នន័យមានភាពត្រឹមត្រូវ សុក្រឹត និងអាចប្រើប្រាស់បានក្នុងការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។

ក្នុងដំណើរការនេះ ក្រុមការងារ បានចុះទៅដល់ទីតាំងជាក់ស្តែង ដើម្បីវាស់វែង កំណត់ព្រំដី និងសម្ភាសន៍ម្ចាស់ដី ឬអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែម។ ការចូលរួមសហការរបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់ដែលជួយឲ្យការងារនេះដំណើរការយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

សកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជម្លោះដីធ្លី បង្កើនភាពច្បាស់លាស់ក្នុងការគ្រប់គ្រង ការប្រើប្រាស់ដី និងជួយលើកកម្ពស់សុវត្ថិភាពផ្នែកកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម