ព័ត៌មានជាតិ
មន្ត្រីទូតអាមេរិកជួបក្រុមអ្នកអង្កេតការណ៍អាស៊ានក្រោយហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីសប្ដាហ៍មុន
មន្ត្រីទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៤ ខែឧសភានេះបានទៅជួបក្រុមអ្នកអង្កេតការណ៍អាស៊ានដើម្បីតាមដានលើស្ថានភាពព្រំដែន និងការអនុវត្តន៍កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ។ នេះបើតាមការផ្សាយឱ្យដឹងនៅលើបណ្ដាញសង្គមរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃច័ន្ទនេះ។

តាមការចុះផ្សាយលើហ្វេសបុកផេករបស់ខ្លួនស្ថានទូតអាមេរិកបានឱ្យដឹងថា៖ «ស្ថានទូតអាមេរិក មានក្ដីរីករាយដែលបានជួបក្រុមអ្នកសង្កេតការណ៍អាស៊ានពីរក្រុមដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ បេសកកម្មរបស់ពួកគេក្នុងការអង្កេត ត្រួតពិនិត្យ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែន នៅតែមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។ សូមអបអរសាទរ និងអរគុណដល់ប្រទេសម៉ាឡេស៊ី និងមេបញ្ជាការរបស់ខ្លួន ចំពោះការបំពេញបេសកកម្មប្រកបដោយជោគជ័យ។ សូមអរគុណដល់ប្រទេសហ្វីលីពីនចំពោះការដឹកនាំក្រុម AOTs ក្នុងពេលដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននាឆ្នាំនេះ»។
ជាការកត់សម្គាល់ជំនួបនេះធ្វើឡើងនៅទីស្នាក់ការក្រុមអ្នកអង្កេតការណ៍អាស៊ានក្នុងសណ្ឋាគារពីរ៉ាមីត ក្នុងក្រុងសេរីសោភ័ណ ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានហេតុការណ៍ទាហានថៃបាញ់គ្រាប់កាំភ្លើង M79 និង M16 ចំនួន៩គ្រាប់ក្នុងពេលដែលកម្ពុជាសម្របសម្រួលឱ្យអនុព័ន្ធបរទេសនៅកម្ពុជាបានពិនិត្យច្រកអូរស្មាច់កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ។

ក្រោយហេតុការណ៍នោះអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jonathan Collett បានឱ្យកម្ពុជាថ្មីដឹងថាស្ថានទូតកំពុងវាយតម្លៃលើឧបទ្ទវហេតុនេះហើយ និងរំពឹងថាប្រទេសថៃ និងកម្ពុជាគោរពនូវការប្ដេជ្ញារបស់ខ្លួនចំពោះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរបានពេញលេញ។
បន្ថែមលើនេះស្ថានទូតកាលពីថ្ងៃទី១ ខែឧសភា ស្ថានទូតក៏បានបង្ហោះពីការក្រើនរម្លឹកពីការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ។
ស្ថានទូតអាមេរិកបានលើកឡើងថា៖ «កាលពីប្រាំមួយខែមុន ប្រទេសកម្ពុជា និងថៃ បានជ្រើសរើសសន្តិភាព និងការទូត ជំនួសឱ្យជម្លោះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។ ខណៈដែលប្រទេសហ្វីលីពីន ទទួលបន្ទុកដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន យើងអបអរសាទរនូវសមិទ្ធផលនេះ ហើយបន្តប្តេជ្ញាចិត្តចំពោះសន្តិភាព និងវិបុលភាពយូរអង្វែង»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


