ព័ត៌មានជាតិ
ខណ្ឌដង្កោ សម្រេចការស្ដារប្រឡាយបានប្រវែងជិត៨០០ម៉ែត្រ ក្នុងរយៈចម្ងាយសរុប ៣៣០០ម៉ែត្រ
គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាមចេញពីប្រឡាយម័លបានចំនួន១៤ថ្ងៃហេីយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា។ ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ ទទឹង២៥ម៉ែត្រទៅ ៣០ម៉ែត្រ ក្រុមការងារបានស្តារកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយប្រេីប្រាស់គ្រឿងចក្រចំនួន២គ្រឿង។

ជាមួយគ្នានេះដែរ ក្រោយការស្តារសំរាមចេញរួចរាល់ អាជ្ញាធរនឹងបន្តបុកស៊ីផាយដើម្បីបញ្ចប់នៅចំណុចដែលនៅសេសសល់។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

អាជ្ញាធរខណ្ឌដង្កោ អំពាវនាវឲ្យប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញ៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


