ព័ត៌មានជាតិ
គ្មានទៀតឡើយខ្សែកាបលើអាកាសនៅក្នុងក្រុងសៀមរាប អាជ្ញាធរចុះកាត់ទម្លាក់បង្កប់ក្រោមដីទាំំងអស់
ខេត្តសៀមរាប៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរបានចុះរៀបចំកាត់ខ្សែកាបលើអាកាស ដោយបង្កប់ដាក់ក្រោមដី ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែបញ្ចប់ ដែលនឹងបង្កើតសោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៃកម្ពុជា។

គម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដីនេះ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តតាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាបអាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាពក្រុង។
លោកស្រី យូ សុភា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យការអនុវត្តគម្រោងផែនការដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ទេព វង្ស នៃក្រុងសៀមរាប ចាប់ពីចំណុចស្ពានវត្តរាជបូព៌ រហូតដល់ស្តុបផ្សារកណ្តាល កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមការងារចម្រុះរដ្ឋបាលខេត្ត កាត់ទម្លាក់ខ្សែកាប្លិ៍អាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបនិងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយសារខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ដ៍មានសក្តានុពល និងកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចនេះ ដើម្បីកែលំសោភ័ណ្ឌភាពក្រុងសៀមរាបទទួលបានកំណើនទេសចរណ៍បន្ថែមទៀត ទាមទារចាំបាច់ត្រូវការរៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៍ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ។
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា គម្រោងរៀបចំខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន២៤ខ្សែក្នុងក្រុងសៀមរាប ដែលស្មើនឹងប្រវែងប្រហែល ១៥០គីឡីម៉ែត្រ ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ក្រុមការងារបានអនុវត្តគម្រោងផែនការខ្សែកាបអាកាសដែលស្ថិតនៅលើដងផ្លូវចំនួន១៤ខ្សែ ស្មើនឹងប្រហែលជា៧០គីឡូម៉ែត្រ ហើយរំពឹងថា បណ្តាញទូរគមនាគមន៍ក្រោមដីនេះ នឹងត្រូវបានសម្រេចលទ្ធផលជាស្ថាពរ១០០ភាគរយ ក្រោយការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ។
លោក សុខ សីហា បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ក្រុងសៀមរាបកំពុងដំណើរការជួសជុលនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ ទាំងប្រព័ន្ឋលូបង្ហូររំដោះទឹក ប្រព័ន្ឋអគ្គិសនី និង ប្រព័ន្ឋទឹកស្អាត រួមទាំងបណ្តាញទូរគមនាគមន៍នានា ដូច្នេះវិស័យនេះត្រូវបានជួបនូវភាពរអាក់រអួល រំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណិតផ្សេងៗ។ តែយ៉ាងណាលោកសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទូរគមនាគមន៍ក្នុងខេត្តនេះ នឹងលែងចោទជាបញ្ហាទៀតហើយ ។
សូមបញ្ជាក់ថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន១១ក្រុមហ៊ុន និងក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់ខ្សែកាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន (ខេមបូឌា)ហ្វីបើអុបទិកខមញូនីខេសិនណេតវើក Cambodia Fiber Optic Communication Network (CFOCN ) ៕
អត្ថបទ៖ គឿនវេត
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


