ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្នការប៉ះទង្គិចឆ្អឹងកងក ទី២ ដល់ទី៧
សូមប្រុងប្រយ័ត្នការប៉ះទង្គិចឆ្អឹងកងក ទី២ ដល់ទី៧!
ក) មូលហេតុនៃការប៉ះទង្គិច៖
កត្តាដែលធ្វើឲ្យមានការប៉ះទង្គិចឆ្អឹងកងកនេះមាន៖ គ្រោះថ្នាក់ក្នុងការបើកបរ ធ្លាក់ពីលើទីខ្ពស់ និងការលេងកីទ្បា។ល។

ខ) រោគសញ្ញា៖
នៅពេលដែលមានការប៉ះទង្គិចនៅឆ្អឹងកងក ទី២ ដល់ទី ៧ វានឹងលេចឡើងនូវរោគសញ្ញាដូចជាៈ
– ការឈឺកញ្ចឹងកខ្លាំង
– ស្ពឹកដៃ
– ស្ពឹកជើង
– កម្រើកដៃ និងជើងមិនរួច។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ការពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងកាំរស្មីអ៊ិច (Rx, CTS, IRM) នឹងធ្វើអោយការសម្រេចចិត្តព្យាបាលរបស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺ ប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។

ឃ) ការព្យាបាល៖
ទាក់ទងទៅនឹងការព្យាបាលរួមមាន ២ ករណីៈ
– ទី១: ចំពោះការប្រះ ស្រាំឆ្អឹងធម្មតា (Fracture stable) គឺតម្រូវអោយអ្នកជំងឺពាក់រណបក រយៈពេលយ៉ាងតិច ៣ខែ។
– ទី២: ចំពោះការបាក់ឆ្អឹងដែលខូចពីទម្រង់ដើម (Fracture instable) ការវះកាត់ដោយចាប់ដែកនៅផ្នែកខាងមុខនៃឆ្អឹងកងក ជាជម្រើសដែលល្អបំផុតក្នុងការព្យាបាល។
ប្រសិទ្ធភាពនៃការព្យបាល អាស្រ័យលើពេលវេលាពីពេលមានគ្រោះថ្នាក់ រហូតដល់ពេលព្យាបាល និង អាស្រ័យលើកំរិតនៃការប៉ះពាល់។

ប្រសិនបើបងប្អូនមានគ្រោះថ្នាក់ ឬការប៉ះទង្គិចទៅលើឆ្អឹងកងកនេះ សូមប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីពេទ្យកាល់ម៉ែត ដែលមានវេជ្ជបណ្ឌិតជំនាញ និងសម្ភារៈគ្រប់គ្រាន់ដើម្បីសង្គ្រោះជនរងគ្រោះយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


