Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្រីក្រ រងគ្រោះដោយ​ជំងឺ​កូ​វីដ​-១៩​ ជិត​៥០០​គ្រួសារ ទទួលបាន​ព្រះរាជ​អំណោយ​ពី​ព្រះមហាក្សត្រ​

បានផុស

នៅ

គ្រឿងឧបភោគ​បរិភោគ សំលៀកបំពាក់​ និង​ថវិកា​មួយចំនួនដែលជា​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកមក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ជនពិការ​​ចំនួន​ជិត​៥០០​នាក់ ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ព្រះ​រាជអំណោយ​ខាងលើនេះ ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ​ខែកក្កដា​ ឆ្នាំ​២០២១ នៅក្នុង​វិទ្យាល័យ​ចតុមុខ ក្រោម​វត្តមាន​របស់សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ​និង​លោក​ ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោយពី​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​ងាយ​រងគ្រោះ ជនពិការ​ទាំងនេះ បានទទួល​ការធ្វើ​តេស្ត​យក​សំណាក់​រក​ជំងឺ​កូ​វីដ​-១៩​ ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​រួចរាល់​។​

លោក​ ឃួ​ង ស្រេង ​បាន​មានប្រសាសន៍​លើកឡើងថា រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​០៦​ខែ​ដើម​ឆ្នាំនេះ បានប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ យ៉ាងខ្លាំង​ក្លា ពិសេស​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​បន្ត​បន្ទាប់​ពិសេស ការប្រតិបត្តិ​នូវ​គោលការណ៍​គ្រឹះ​ទាំង៦​ចំណុច​របស់​សម្តេច​តេ​ជោ ដើម្បី​គ្រប់គ្រង​សភាពការណ៍​កូ​វីដ​-១៩​នេះ ឲ្យ​បានល្អ​ប្រសើរ ។ សម្តេច​តេ​ជោ​ បានដាក់ចេញ​នូវ​វិធានការ​៣​ទៀត នោះ​គឺ​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​វិធានការ​គាំពារ​សង្គម ដែល​អាច​កាត់បន្ថយ​បាន​នូវ​ការឆ្លង​និង​ជួយ​ដល់​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​រាជធានី​ភ្នំពេញ​។​

លោក ​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ចំនួន​៥០​ម៉ឺន​គ្រួសារ​ហើយ​ទទួលបាន​អំណោយ ក្នុងនោះ​មាន​ទាំង​អំណោយ​របស់​ព្រះមហាក្សត្រ អំណោយ​របស់​សម្ដេចម៉ែ អំណោយ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន សម្ដេច​ពញ្ញា​ចក្រី​ហេង សំរិន សម្ដេច​វិបុល​សេនា​ភក្តី សាយឈុំ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ សម្ដេចចៅហ្វា​វាំង គង់ សំអុល​និង​អំណោយ​ផ្សេងៗ​ទៀត​របស់​សប្បុរសជន​។​

លោក ​ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី រាជការកងកម្លាំងប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បានសព្វព្រះទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ តាមរយៈសម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ ជូន​បងប្អូន​ក្មួយៗ​ជា​ជនពិការ ចំនួន៤៤៦​នាក់ នៅ​ភ្នំពេញ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះក​រុ​ណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​០១, អង្ករ​ចំនួន ១​បាវ – ៥០ គីឡូក្រាម ,​ឃី​ត​ចំនួន ១​កញ្ចប់ ( មុង​១, តួ​យ​១, សារុង​១)​ម៉ាស់ ចំនួន ០១​ដុំ (​មាន​១០​បន្ទះ​) មី ចំនួន ១​កេស (២៤​កញ្ចប់​)​ត្រីខ ចំនួន​១០​កំប៉ុង​និង​ថវិកា ចំនួន ២០០,០០០​រៀល ។​

សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ក្នុងឱកាស​នោះ បាន​មានប្រសាសន៍សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ស្អាត ពិសេស​គឺ​ការអនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ ស្របទៅតាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ពិសេស​គឺ​សម្ដេច​តេ​ជោ​ហ៊ុនសែន​។ សម្ដេច​គង់ សំអុល​បានបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​៤៤៦ គ្រួសារ​នេះ គឺជា​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម