ព័ត៌មានជាតិ
កម្ពុជានឹងក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់នាពេលខាងមុខ
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅពេលគោលនយោបាយជាតិស្តីពីស្វាយចន្ទីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ នឹងជួយប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់នាពេលខាងមុខនេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីបន្តពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា គោលនយោបាយជាតិនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជាប្រែក្លាយកម្ពុជាទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក។

លោកបានបន្តទៀតថា បន្ថែមពីនេះជួយធ្វើឱ្យផលិតកម្ម និងផលិតភាពមានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាពនិងជួយឱ្យកម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃលើការអនុវត្តខ្សែច្រវ៉ាក់តម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីព្រមទាំងពិសេសបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិសោធកម្មទីផ្សារផងដែរ។

បើតាមលោក រាជ រ៉ា បានបញ្ជាក់ថា កិច្ចប្រជុំបានបន្តពិនិត្យយ៉ាងលម្អិតស្របតាមមាតិកា និងផ្នែកនីមួយៗព្រមទាំងបានផ្តល់ធាតុចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខ។ជាមួយគ្នានេះដែរ បានព្រមព្រៀងគ្នាលើចំណុចផែនការសកម្មភាពដំណើរការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃ ។ល។ សម្រាប់ម៉ាទ្រីសនៃវិធានការគោលនយោបាយនឹងបន្តទៅកិច្ចប្រជុំបន្ទាប់ពេលក្រោយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


