ព័ត៌មានជាតិ
ស្រុកមួយចំនួន ក្នុងខេត្តរតនគិរី ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារ កូវីដ ជូនប្រជាពលរដ្ឋ
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹង ស្ដីពី កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន៥ស្រុក រួមមាន៖ ស្រុកកូនមុំ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកអូរជុំ និងស្រុកតាវែង។
រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគីរី នឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងស្រុកទាំង៥ខាងមុខនេះ។ ក្នុងនោះ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ គឺចាប់ផ្ដើមចាក់ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ស្រុកបរកែវ។ ចំណែកចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១តទៅ នៅស្រុកអូរជុំ និងស្រុកតាវែង ពេលព្រឹកចាប់ពីម៉ោង៧ និង៣០នាទី ដល់ម៉ោង១១ និង៣០នាទី និងរសៀល ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៧ និង០០នាទី ដូចមានក្នុងតារាងភ្ជាប់ជាមួយស្រាប់នៅតាមទីតាំងដូចខាងក្រោម÷
១.ស្រុកកូនមុំ មាន២ទីតាំង គឺនៅអនុវិទ្យាល័យត្រពាំងច្រេស ស្ថិតនៅឃុំត្រពាំងច្រេស ស្រុកកូនមុំនិងនៅសាលាបឋមសិក្សាកាំបាក់ ស ខេង ភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
២.ស្រុកបរកែវ មាន២ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកបរកែវ និងសាលាបឋមសិក្សាលើឃួន ឃុំកិ:ចុង ខេត្តរតនគិរី។
៣.ស្រុកលំផាត់ មាន២ទីតាំង គឺនៅវិទ្យាល័យ ហ៊ុន សែន លំផាត់ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម និងនៅសាលាអនុវិទ្យាល័យសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
៤.ស្រុកអូរជុំ មាន១ទីតាំង គឺនៅអនុវិទ្យាល័យ ប៊ូ ថង អូរជុំ ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ និង៥.ស្រុកតាវែង មាន១ទីតាំង គឺនៅអនុវិទ្យាល័យតាវែង ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
សូមជម្រាបថា ការចាក់វ៉ាក់សាំងក្នុងរយៈពេលនេះ គឺធ្វើឡើងសម្រាប់តែប្រជាពរដ្ឋ នៅក្នុងស្រុកកូនមុំ ស្រុកបរកែវ ស្រុកលំផាត់ស្រុកអូរជុំ និងស្រុកតាវែងប៉ុណ្ណោះ ចំពោះប្រជាពលរដ្ឋនៅបណ្ដាស្រុកដទៃទៀត នឹងត្រូវចាក់ជូននៅពេលបន្ទាប់៕ (ដោយ)៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


