ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យលួចខួងរ៉ែមាស ១៥ នាក់ទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង
តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជូនសំណុំរឿងជនសង្ស័យចំនួន១៥នាក់ ករណីខួងរណ្ដៅរ៉ែខុសច្បាប់ ទៅចៅក្រមស៊ើបសួរនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងជាអ្នកនាំពាក្យអយ្យាការផងនោះបានបញ្ជាក់ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ២០២១ ថា ជនសង្ស័យពាក់ព័ន្ធសំណុំរឿងប្រើសម្ភារៈខួងរុករករ៉ែខាងអយ្យការបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ។ ពាក់ព័ន្ធករណីនេះលោកសុំមិនលម្អិតប្រាប់ដល់ អ្នកសារព័ត៌មានទេ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាអាវុធហត្ថខេត្តក្រោមការដឹកនាំសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥កក្កដានេះ បានបន្តចុះពិនិត្យទីតាំងរណ្ដៅរ៉ែ៣កន្លែង នៅចំណុចខាងលើនោះថែមទៀត។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថាការចុះបង្ក្រាបអាជីវកម្មរ៉ែមាសល្មើសច្បាប់ទាំង៣ទី តាំងនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងប្រធានគណៈកម្មាធិ ការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិនិងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តដែលមានការសម្របសម្រួលពី លោក ជា សុភ័ក្ដ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នាដោយនៅថ្ងៃទី២៤ ខែកក្កដាបង្ក្រាបនៅ ភូមិអន្លុងស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ចាប់ខ្លួនមនុស្សបាន៧នាក់ដែលជនល្មើសបានកំពុងធ្វើសកម្មភាពបើកការដ្ឋានខួងអណ្តូងរករ៉ែចំនួន៣ កន្លែង។ ដោយឡែក នៅថ្ងៃទី២៥ ខែកក្កដានេះចំណុចភូមិចម្ការលើ ឃុំចម្ការលើ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

សមត្ថកិច្ចបានអះអាងថា ទីតាំងនេះបានធ្វើអាជីវកម្មរ៉ែ ដោយលួចលាក់ និងដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែដោយគ្មានច្បាប់អនុញ្ញាត។ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបន្ត រុករកម៉ាស៊ីនខួងនិងសម្ភារបម្រើឲ្យមធ្យោបាយបទល្មើសខុសច្បាប់បន្ថែមទៀតផងដែរ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១២ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


