ព័ត៌មានជាតិ
ក្រសួងអប់រំអនុញ្ញាតឱ្យសាលានៅជនបទគ្មានហានិភ័យ ឬមានហានិភ័យទាបអាចបើកដំណើរការគ្រប់កម្រិតបាន
ក្រសួងអបរំយុវជននិងកីឡាបានអនុញ្ញាតឱ្យសាលារៀននៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាបអាចបើកដំណើរការគ្រប់កម្រិតបានដោយអនុវត្តការរៀនតាមបណ្តុំ មិនលើសពី១៥នាក់ និងគោរពតាមស្ដង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ យុវជននិងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំយុវជននិងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា «ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវ អនុវត្តថា ប្រសិនបើនៅតាមទីជនបទដែលគ្មានហានិភ័យ ឬដែលមានហានិភ័យទាប គ្រឹះស្ថានសិក្សាគ្រប់កម្រិតអាចបើកដំណើរការបានដោយអនុវត្តការរៀនតាមបណ្តុំមិនលើសពី១៥នាក់ និងគោរពតាមស្ដង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល»។
លោករដ្ឋមន្ត្រីបានបន្តថា ចំពោះនៅតាមតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្តល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២និងនៅតាមតំបន់មានហានិភ័យខ្ពស់គួរបន្តបង្រៀនអនឡាញពីចម្ងាយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីគណៈគ្រប់គ្រងសាសា តំណាង មាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់សាលារៀន និងសម្រេចក្នុងការផ្អាកដំណើរការសាលារៀនប្រសិនបើមានករណីសង្ស័យហើយត្រូវបន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការបង្រៀនដើម្បីចៀសវាងការឆ្លងចូលក្នុងសាលារៀន។
លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះអាជ្ញាធរាជធានី ខេត្តត្រូវបន្តការប្រុងប្រយ័ត្នដោយត្រូវវាយតម្លៃជាប្រចាំនូវស្ថានភាពនៃការវិវត្តន៍ និងការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមមូលដ្ឋានរួមទាំងការធ្វើតេស្តរហ័សនៅពេលដែលមានករណីសង្ស័យដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានរាជធានីខេត្តមួយចំនួនកំពុងបើកដំណើរការសាលារៀនឡើងវិញដោយផ្តោតទៅលើថ្នាក់ទៅ៩និងថ្នាក់ទី១២ប៉ុណ្ណោះដោយសារជាឆ្នាំដែលត្រូវប្រឡង។ចំណែកខេត្តផ្សេងៗទៀតកំពុងរៀបចំបើកដំណើរការជាបន្តបន្ទាប់ទៀតដោយសារត្រូវបោសសំអាតនិងបាញ់ថ្នាំសម្លាប់មេរោគបន្ទាប់ពីសាលារៀនទាំងនោះត្រូវយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ឬធ្វើជាមណ្ឌលចត្តាឡីស័ក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


