Connect with us

ព័ត៌មានជាតិ

ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរ១៤នាក់ បន្ទាប់ពី​លួចឆ្លងដែនខុសច្បាប់​

បានផុស

នៅ

ពលករ​ខ្មែរ​ចំនួន១៤​នាក់ ត្រូវបាន​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ក្នុង​កង​រយ​លេខ​១២ ចាប់ខ្លួន ខណ​:​ដែល​ពួកគេ​លប​ឆ្លងដែន​ដោយ​ខុសច្បាប់ដើម្បី​ចូល​ទឹកដី​ថៃ​រក​ការងារ​ធ្វើនៅក្នុង​ខេត្ត​ចំនួន​ពីរនា​ទឹកដី​ថៃ​។​

ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង១រសៀល ត្រង់​ចំណុច​ភូមិ​ប៉ា​រ៉ៃ​ម៉ៃ ក្នុង​ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មុនពេល​ឃាត់ខ្លួន​គឺមាន​ពលករ​ខ្មែរ​ចំនួន​១៤នាក់ បាន​លប​ឆ្លង​ព្រំដែន​ចូលទៅក្នុង​ទឹកដី​ថៃ ដោយ​នាំគ្នា​ដើរកាត់​តាម​ចម្ការ​អំពៅ ស្រប​ពេលដែល​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃកំពុង​ល្បាត​ក៏បាន​ស្ទាក់ចាប់ ក្នុងនោះ​ប្រុស៤នាក់ ស្រី៥នាក់ ក្មេងប្រុស៣នាក់ និង​ក្មេងស្រី២នាក់ ។​

ក្រោយ​ការចាប់ខ្លួន​ពលករ​ខ្មែរ​បាន​សារភាពថា ពួកគេ​ទាំងអស់គ្នា​មានបំណង​ចូលទៅ​រក​ការងារ​ធ្វើ ជា​កម្មករសំណង់ ដោយ​ខ្លះ​ចង់ទៅ​ខេត្តឆ​:​ឈើ​ង​សៅ និង​ខ្លះទៀត ចង់ទៅ​ធ្វើ​នៅ​ខេត្ត សមុទ្រ​ប្រា​កាន ។​

ក្រោយពេល​ឃាត់ខ្លួន ក្រុម​យោធា​ថៃ​បាន​ត្រួតពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់ដើម្បី​ការពារ​នៅក្នុង​ដំណាក់កាលនៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត និង​បាន​បញ្ជូនទៅអោយ​អធិការដ្ឋាន​តម្រួត ស្រុក​អារញ្ញ​ប្រាថេត ដើម្បី​អនុវត្តតាម​នីតិវិធី៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម