ព័ត៌មានជាតិ
រដ្ឋបាលជលផល ផាត់សណ្តាយ បង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាបខុសច្បាប់
ប្រជាពលរដ្ឋអបអរសាទរលោក យ៉ាន់ វីសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំ កម្លាំងបង្ក្រាបបទល្មើសនេសាទដែលមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទ នេសាទ នៅក្នុងផ្ទៃបឹងទន្លេសាប ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះសកម្មភាពបង្ក្រាបបទល្មើសនេសាទដែលដឹកនាំកម្លាំងចម្រុះដោយលោក យ៉ាន់ វីសាក់ នាយផ្នែក (ហៅសែ) ត្រូវបានបង្ក្រាបចំពោះបទល្មើសនេសាទខុសច្បាប់ស្ថិតនៅចំណុចដងទង់ រហូតដល់ កោះតាប៉រ បានឧបករណ៍នេសាទខុសច្បាប់៧ របាំង ស្មើរ ២១០០ម ឡុកសាច់អួន១៤ឡុក លូស្បៃមុង២០ បង្គោល ១០០០ដើម និងព្រលែងកូនត្រីចម្រុះ២០គីឡូក្រាម ចំពោះវត្ថុតាងដែលសមត្ថកិច្ច ដកហូតយកបានពីបទល្មើសត្រូវបានវះកាត់កំទេចចោលនៅនឹងកន្លែង។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា ចំពោះ បទល្មើសនេសាទខុសច្បាប់មិនថាក្នុងរដូវបិទនេសាទ ឬក៏រដូវបើកនេសាទនោះឡើយ គឺតែងតែ ណែនាំឲ្យនាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល ធ្វើការបង្ក្រាបជាប្រចាំដោយទុកឲ្យបទល្មើសបន្តកើនឡើងជាដាច់ខាត។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ចំពោះបទល្មើសនេសាទត្រូវបានយកចិត្តទុកដាក់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជលផល និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តែងតែឲ្យមន្ត្រីជលផលក្រោមឪវាទធ្វើ ការផ្សព្វផ្សាយច្បាប់ជលផលដល់សហគមន៍ និងប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីរួមគ្នាកាត់ បន្ថយការប្រើប្រាស់ឧបករណ៍ខុសច្បាប់។

មហាជនដែលឃ្លាំមើលសកម្មភាពបទល្មើសនេសាទ បានកោតសរសើរ និងលើកទឹកចិត្តឲ្យលោក នាយផ្នែក ផាត់សណ្តាយ បន្តដឹកនាំបង្ក្រាបបន្ថែមចំពោះបទល្មើសនេសាទដែលកំពុងតែលបលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីថែរក្សាធនធានមច្ឆាជាតិក្នុងរដូវត្រីពងកូន៕
អត្ថបទ៖ ប៊ុន រដ្ឋា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


