ព័ត៌មានជាតិ
ទឹកទន្លេ មេគង្គ សេកុង និង សេសាន នៃខេត្តស្ទឹងត្រែង មានស្ថានភាពយ៉ាងណាហើយ?
ស្របពេលកម្ពស់ទឹកតាមទន្លេស្ទឹងនៅ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំជាដើមហក់ឡើងជាបន្តបន្ទាប់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា ទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ខេត្តស្ទឹងត្រែង ទន្លេខ្លះស្រក់តិចតួច និងខ្លះឡើងតិចតួចតែប៉ុណ្ណោះ។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទន្លេមេគង្គព្រឹកម្សិលមានកម្ពស់ ៨.៣០ម៉ែត្រ ព្រឹកនេះ ៨.៣៤ម៉ែត្រ ឡើង ៤ហ៊ុន (០.០៤ម៉ែត្រ) ខណៈប្រកាសអាសន្ននៅកម្ពស់ ១០ម៉ែត្រ។ ទន្លេសេកុង ព្រឹកម្សិលមានកម្ពស់ ៩.៥២ ព្រឹកនេះ ៩.២២ ស្រកបន្តិច (០.៣០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន ១១.៥០ម៉ែត្រ។ និងទន្លេសេសាន ព្រឹកម្សិលមានកម្ពស់ ៨.២៥ម៉ែត្រ ព្រឹកនេះ ៨.៥៨ម៉ែត្រ ឡើងជាង៣តឹកប៉ុណ្ណោះ (០.៣៣ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន១០.៥០ម៉ែត្រ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ស្ថានភាពទឹកទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែង នៅព្រឹកនេះ បានធូស្រាលបន្តិចមកវិញ ព្រោះទឹកទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង ខ្លះបានស្រកតិចតួច និងខ្លះបានឡើងតិចតួចតែប៉ុណ្ណោះ។
លោក ប៉ាង ប៉េង បានឱ្យដឹងបន្តថា មានទន្លេខ្លះស្រកតិចតួច និងមានទន្លេខ្លះឡើងតិចតួច ដោយសារស្ថានភាព នៅតាមទន្លេផ្នែកខាងលើ ខ្លះមានភ្លៀងធ្លាក់ និងដងទន្លេខ្លះមិនមានភ្លៀងធ្លាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បើសិនជាភ្លៀងមិនមានការធ្លាក់ចុះបន្តទៀត ដូចថ្ងៃម្សិលមិញនោះ ទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែង អាចនឹងបន្តស្រកចុះបន្តទៀត។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងបីត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយសារគ្រោះធម្មជាតិមិនទៀតទាត់នោះទេ វាអាចកើតឡើងគ្រប់ពេលវេលា៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


