Connect with us

ព័ត៌មានជាតិ

កន្លែង​លាង​រថយន្ត​មមាញឹក ក្រោយ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំ​បិណ្ឌ

បានផុស

នៅ

នៅតាមទីកន្លែងលាងរថយន្តគ្រប់កន្លែងទាំងអស់សម្បូរទៅដោយរថយន្តដែលម្ចាស់យកមកលាងបន្ទាប់ពីបញ្ចប់បុណ្យភ្ជុំបិណ្ឌ។

លោក ឡេង ធាង ជាម្ចាស់ទីតាំងលាងរថយន្ត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានប្រាប់ថា ចាប់តាំងពីថ្ងៃទី ៨ ខែតុលា មកដល់ថ្ងៃទី ៩ ទីតាំងរបស់លោកបានលាងសំអាតរថយន្តរបស់ភ្ញៀវរកពេលសម្រាកហូបបាយសឹងពុំបានព្រោះភ្ញៀវយករថយន្តមកលាងតាំងពីព្រឹកព្រលឹមស្រាងៗរហូតដល់ព្រលប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះតម្លៃលាងរថយន្តមួយគ្រឿងថ្លៃ ១៣០០០ រៀលប៉ុណ្ណោះ។ ម្ចាស់ទីតាំងដដែលបានបន្តថា រថយន្តដែលភ្ញៀវយកមកលាងសម្អាតភាគច្រើនមកពីដើរលេងតាមបណ្តាខេត្តដែលមានស្នាមប្រលាក់សុទ្ធតែដីក្រហម។ ទោះជាកម្មករសឹងដាច់បាយក៏ម្នាក់ៗខិតខំប្រឹងលាងព្រោះជាពេលប្រមូលថវិកា។

ម្យ៉ាងទៀតស្របពេលធ្លាក់ភ្លៀងសឹងរាល់ថ្ងៃជាហេតុធ្វើឲ្យរថយន្តប្រលាក់ដីដែលម្ចាស់មិនអាចលាងខ្លួនឯងបាន។សំខាន់បាតក្រោមដែលប្រលាក់ទៅដោយភក់ និងល្បាប់។

ចំពោះកំណើនរថយន្តដែលយកមកលាងបើថ្ងៃធម្មតាបានត្រឹមតែ៣០គ្រឿង។ ប៉ុន្តែនាប៉ុន្មានថ្ងៃនេះរថយន្តយកមក​លាងកើនឡើងដល់៧០គ្រឿងឯណោះព្រោះដោយសារទីតាំងលាងរថយន្តទាំងអស់ត្រូវសម្រាកទុកពេលឲ្យកម្មករទៅលេងស្រុកកំណើតតាមបណ្តាខេត្ត៕

អត្ថបទៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម