ព័ត៌មានជាតិ
ឃាត់ខ្លួនពលករខ្មែរ ៣៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ
ពលករខ្មែរ ប្រុស ស្រី ចំនួន ៣៧នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនតូចថ្មើរជើងលេខ៥១៣ ល្បាតនៅព្រំដែនឃាត់ខ្លួនបាន នៅយប់ចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣បានឲ្យដឹងថា លោកបានដឹកនាំកម្លាំង១ក្រុម សហការជាមួយកម្លាំងចម្រុះចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ខ្មែរ-ថៃ ត្រង់ចំណុច ភូមិសិលាខ្មែរ បានប្រទះឃើញពលករខ្មែរ ចំនួន ៣៧នាក់ ក្នុងនោះមានស្រី ១៨នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃក្រោយឃាត់ខ្លួនបានហើយប្រគល់ទៅឲ្យកម្លាំងជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។



លោក វរសេនីយ៍ទោ យូ សុគន្ធភក្តី បានប្រាប់ឲ្យដឹងបន្តថា ពលករទាំង៣៧នាក់ នេះក្រោយពីសួរនាំបាននិយាយថាក្រុមខ្លួនបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗ ក្រោយពេលឃាត់ខ្លួនកម្លាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ពលករទាំងអស់ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយធ្វើការអប់រំនិងដើម្បីធ្វើចត្តាឡីស័កនៅទីនោះរួចរាល់ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗវិញ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ជាប្រចាំផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»



