ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងនៅខេត្តរតនគិរី ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ និងផលដំណាំជាង៣ពាន់ហិកតា
ជំនន់ទឹកភ្លៀងនៅខេត្តរតនគិរីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២ពាន់គ្រួសារនិងផលដំណាំផ្សេងៗជាង៣ពាន់ហិកតាព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ថាជំនន់ទឹកភ្ញៀងនៅខេត្តរតនគីរីបានប៉ះពាល់ស្រុកចំនួន៥រួមមានស្រុកអណ្តូងមាស ស្រុកកូនមុំ ស្រុក លំផាត់ ស្រុកអូរយ៉ាដាវ និងស្រុកតាវែងដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២២១៥គ្រួសារ ស្មើនឹង៨៨៨៣នាក់ ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន៣៨៦គ្រួសារស្មើនឹង១៦០៧នាក់ ប៉ះពាល់ផ្ទះសម្បែង១១៤៣ខ្នង សាលារៀន១០ មណ្ឌលសុខភាព៣ វត្ត៥ តូបលក់ដូរ១០០និងរោងជាង២និងជម្លៀសគោជ្រូកមាន់ទាជាង២ពាន់ក្បាល ។

លោកបានបន្តថាក្រៅពីនេះប៉ះពាល់ដល់ផលដំណាំចំនួន១៤២៧ហិកតា ខូចខាតសំណាប១៥ហិកតា សន្ទូង១៦៥៣ហិកតាប៉ះពាល់ស្ពានបេតុង១៧កន្លែង ផ្លូវគ្រួសក្រហមជាង២ម៉ឺនមែត្រ ប៉ះពាល់ទំន់ទឹក៨ម៉ែត្រ អណ្តូងស្នប់១០៨កន្លែង បង្គន់អនាម័យ៤៩០កន្លែងនិង ស្រះទឹក២០កន្លែង ។

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការពារអាយុជីវិតរបស់ជនរងគ្រោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


