ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ៣៨នាក់ ស្រី៩នាក់ លួចឆ្លងដែនចូលទៅថៃខុសច្បាប់ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលចាត់ការបន្តតាមច្បាប់
បន្ទាយមានជ័យ ៖ តាមឲ្យដឹងពីសមត្ថកិច្ចខែ្មរ ដែលឈរជើងនៅតាមព្រំដែន កម្ពុជា .ថៃ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា តាមការឲ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែលខុសច្បាប់ចូលប្រទេសថៃតាមច្រកធម្មជាតិ ចំនួន ៣៨នាក់ ប្រុស២៩ ស្រី៩ នៅឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តសាកែវ កាលពីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១។

ពលករទាំង៣៨នាក់ នេះក្រោយពីអាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនសួរនាំបាននិយាយថា ក្រុមខ្លួនបាញ់បោកមេខ្យល់ថានាំពួកខ្លួនយកទៅប្រទេសថៃរកការងារធ្វើល្អនៅខេត្តសាកែវ ក្នុង១នាក់ត្រូវបង់ថ្លៃឈ្នួលជូន១.០០០បាត ក្រោយមកយកទៅប្លុងចោលនៅកន្លែងតំបន់តាប្រាយ៉ាត្រូវសមត្ថកិច្ចដាំចាប់ខ្លួនតែម្តង។

ពលករទាំង៣៨នាក់ ក្រោយពេលឃាត់ខ្លួនកម្លាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ប្រទេសគេ។
ពលករទាំងអស់ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចខ្មែរបាននិយាយថា ពលករខ្មែរទាំង៣៨នាក់ ត្រូវសមត្ថកិច្ចថៃចាប់នោះតើមកពីល្បិចមេខ្យល់ខ្ពស់រឺយ៉ាងណារឺពលករខ្មែរទាំង៣៨នាក់ល្ងង់ទើបឲ្យមេខ្យល់ប្រើល្បិចបោកបានថាយកទៅរកការងារកន្លែងល្អៗធ្វើនៅស្រុកថៃទាំងប្រទេសគេបិទតាមព្រំដែនសូម្បីតែសត្វចូលមិនបានផងនោះដោយសារជំងឺកូវីដ១៩ រីករាលដាលខ្លាំង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងប្រទេសថៃរោងចក្រ កន្លែងផ្សេងៗទៀតក៏ត្រូវបិត ពលករខ្មែរខ្លះបង្ខំចិត្តចាកចេញពីស្រុក ថៃមកស្រុកកំណើតវិញអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់ទៅធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។
សព្វថ្ងៃនេះ សមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរដែលលបលួចចូលឆ្លងដែនទៅ ធ្វើការក្នុងប្រទេសថៃខុសច្បាប់ខ្លាំងសំបើមណាស់ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ៕
ដោយ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


