Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំងលោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ

បានផុស

នៅ

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ត្រូវបានគណបក្ស ប្រជាជនកម្ពុជាតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជាផ្លូវការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ប្រកាស​តែងតាំង​នេះ​បានធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។

​​លោក ​ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​សម្ដែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​, សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​, សម្តេច​អនុប្រធាន​គណបក្ស គណៈអចិន្ត្រៃយ៍​, គណៈកម្មាធិការ​កណ្តាល​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ផ្ដល់ឱកាស ការគាំទ្រ​និង​ជំនឿ​ទុកចិត្ត​ចំពោះ​រូបលោក តាមរយៈ​ការសម្រេច​តែងតាំង​ជា​បន្តបន្ទាប់ ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស​មូលដ្ឋាន ដែល​សុទ្ធសឹងតែ​ជា​តួនាទី​ស្នូល ជាពិសេស គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​តំបន់​ប្រមូលផ្តុំ និង​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​ ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ប្តេជ្ញាចិត្ត​បន្ត​ជ្រោង​ខ្ពស់​ទង់​ស្នេហា​ជាតិ តាមរយៈ​ការខិតខំ យក​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ដើម្បី ការពារ “​សន្តិភាព​” និង​សមិទ្ធផល​ទាំងឡាយ​របស់ ជាតិ​មាតុភូមិ តាមរយៈ​ការចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ របស់​គណបក្ស ដែល​បាន​ក្លាយជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស។

– ប្តេជ្ញា​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ លក្ខន្តិកៈ​គណបក្ស បទបញ្ជាផ្ទៃក្នុង និង​សេចក្តីសម្រេចចិត្ត​នានា​របស់​គណបក្ស សំដៅ​ពង្រឹង​ឆ្លង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គណបក្ស ឱ្យ​កាន់តែ​រឹងមាំ​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង ចាត់តាំង ស្របតាម​គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ម្នាក់ៗ​ទទួលខុសត្រូវ​” ។

​- ប្តេជ្ញា​បន្ត​អនុវត្ត​ស្មារតី ៧​មករា ដើម្បី​ពូន​ជ្រុំ​កម្លាំង​គាំទ្រ​គណបក្ស ឱ្យទៅជា​សកម្មភាព​អភិវឌ្ឍ​ជាតិ​មាតុភូមិ​លើ គ្រប់​វិស័យ ហើយ​នៅតែ​រក្សាបាន​នូវ “​តម្លៃ​សច្ចធម៌​នៅ ក្នុង​ប្រវត្តិសាស្ត្រ​” ដែល​គ្មាន​ជនណាម្នាក់ អានុភាព ណាមួយ​អាចមក​បំផ្លាញ ឬ មូល​បង្កាច់​បានឡើយ​។

​- ប្តេជ្ញា​បន្ត​កៀរគរ​កម្លាំង​យុវជន​ជំនាន់​ក្រោយ ឱ្យ​ចូលមក រួមរស់​ក្នុង​ជីវភាព​នយោបាយ ក្រោម​ដំបូល​នៃ​មហា​គ្រួសារ គណបក្ស​ប្រជាជន​កម្ពុជា ស្របតាម​គោលការណ៍ “​រក្សា​ចាស់ ពង្រីក​ថ្មី​” ដែល​ធានាបាន​ទាំង​គុណភាព និង បរិមាណ តាមរយៈ​ការកសាង​អត្តចរិត សីលធម៌​ល្អ ថ្លៃថ្នូរ ស្អាតស្អំ និង​ការបន្ត​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​គណបក្ស​។

​- ប្តេជ្ញា​បន្ត​បញ្ជ្រាប​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេច​ចិត្ត​នានា​របស់​គណបក្ស​ទៅក្នុង​ជួរ​សមាជិក​-​សមាជិកា​គណបក្ស និង យុវជន​ជំនាន់​ក្រោយ សំដៅ​លើកកម្ពស់​ស្មារតី​ភ្ញាក់រឭក ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស និង សំដៅ​កសាង​កម្លាំង​ពិត ដែល​ហ៊ាន​ការពារ​ផលប្រយោជន៍ គណបក្ស​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។

– ប្តេជ្ញា​បន្ត​ដើរ​តាម​បន្ទាត់នយោបាយ​របស់​គ​ណ​បក្ស ដោយ​ឥត​ងាករ ជាពិសេស​ជំរុញ​ការធ្វើកំណែទម្រង់ មុត​ស្រួច​តាម​បាវចនា “​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​” និង​អភិក្រម “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” ដើម្បី​ឈានឆ្ពោះ ទៅ​រក្សា​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២, ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ និង គ្រប់ការ​បោះឆ្នោត​ទាំងអស់ នាពេលខាងមុខ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម