ព័ត៌មានជាតិ
សូមប្រយ័ត្ន! ពុំទាន់មានក្រុមហ៊ុនស្នើសុំនាំចូលឱសថកូវីដ Molnupiravir មកចែកចាយស្របច្បាប់ទេ
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ និងលក់ឱសថ MOLAZ (Molnupiravir Capsules 200mg) ខុសច្បាប់ ដោយបានបញ្ជាក់ថា ពុំទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយទេ។
ក្រសួងសុខាភិបាល បានលើកឡើងថា មានគណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ ១. Nuon Sreyleak, ២. My Health My Life, ៣. Pharmacy Cambodia, ៤. សិប្បកម្មអាលកុលម៉ាក សិទ្ធិផលខ្មែរ SK, ៥. Chhun Pha, គណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនទៀត និងឱសថស្ថានមួយចំនួន កំពុងលក់ឱសថសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ ឈ្មោះ MOLAZ (Molnupiravir Capsules 200mg) គ្មានប្រភពច្បាស់លាស់។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ក្រសួងបានផ្ដល់វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់ឱសថ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ដែលយោងតាមវិញ្ញាបនបត្រនេះ គឺក្រុមហ៊ុនអាចស្នើសុំនាំចូលឱសថប្រភេទនេះមកចែកចាយស្របតាមច្បាប់។ ម៉្យាងទៀតយោងតាមការសិក្សាស្រាវជ្រាវ ឱសថនេះត្រូវប្រើប្រាស់ក្រោមការត្រួតពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។ ចំពោះការប្រើប្រាស់មិនត្រឹមត្រូវ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗផងដែរ ក៏ដូចជាអាចបណ្ដាលឱ្យមានភាពស៊ាំនៃឱសថនេះទៅនឹងមេរោគទៀតផង។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយទេ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធ។
ព័ត៌មានពិស្ដារ៖




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


