Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់​ឆ្នាំង មិន​ចាញ់​ខេត្ត​មណ្ឌលគិរី មាន​តំបន់ទឹកធ្លាក់ ៥ កន្លែង​

បានផុស

នៅ

កំពង់ឆ្នាំងជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្ត​ល្បី​ខា​សិប្បកម្ម​ឆ្នាំង​ដ៏ល្បី​រាប់​ជំនាន់នេះ ក៏​មាន​រមណីយដ្ឋាន​ទេសចរណ៍ច្រើន​កន្លែង។ ក្រៅពីរមនីយដ្ឋាន​ភ្នំនាង​កង្រី ល្បីទូទាំងប្រទេស និង​ជា​អត្តសញ្ញាណ​ខេត្ត​មួយ​នេះ អ្វី​ចាប់​អារម្មណ៍​បំផុត​ក៏​សំបូរ​ទឹកធ្លាក់​មិន​ចាញ់តំបន់​ខេត្ត​នៅតំបន់ខ្ពង់រាប​ដូច​មណ្ឌលគិរីនោះដែរ។

បើតាម​មន្រ្តី​មន្ទីរទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ខេត្ត​កំពង់ឆ្នាំ​ង​មានរមណីយដ្ឋានទេសចរណ៍ជិត ៣០ កន្លែង​ ហើយ​តំបន់ទឹកធ្លាក់​បាន​ក្លាយជា​ទីកម្សាន្តពេញនិយម​សម្រាប់​ភ្ញៀវទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមមន្រ្តី​រូប​នេះ តំបន់ទឹកធ្លាក់ខ្លះទើប​រកឃើញ​ ហើយ​មិនទាន់​រៀបចំ​បាន​ល្អ​នៅឡើយទេ។

កម្ពុជា​ថ្មី​សូម​បង្ហាញ​តំបន់​រមណីយដ្ឋាន​មាន​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំងមាន​ដូចតទៅ

១-ប្រាសាទកំពង់ព្រះ

ប្រាសាទនេះស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំ ឆ្នុកទ្រូ  ស្រុកបរិបូរណ៍ ហើយ​អាច​ធ្វើដំណើរបាន​តាមទូកឬកាណូត។

២-ព្រលានយន្ដហោះ

ជា​មរតកប្រវត្ដិសាស្ដ្របន្សល់ទុកពីរបបប៉ុលពតមានទីតាំង ស្ថិតនៅក្នុងភូមិសាស្ដ្រទឹកដីបីឃុំ នៅប៉ែក​ខាងលិចទីរួមខេត្ដកំពង់ឆ្នាំង ចម្ងាយប្រមាណ ១៤ គ.ម  ។    

៣-ភូមិក្រាំងលាវ  ឬភូមិតិរិច្ឆាន  និង​ចេតីយស្សង់បាដេស៍

ភូមិក្រាំងលាវ​ជារមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រមួយ ដែល​ប្រវត្ដិ​ពាក់ព័ន្ធ​សម័យអាណានិគមបារាំង។

៤-ភ្នំក្រាំងដីមាស

ភ្នំក្រាំងដីមាស  ជារមណីយដ្ឋានធម្មជាតិ លាតសន្ធឹងតាមបណោ្ដយផ្លូវជាតិលេខ ៥  ពី​ខេត្ត​កំពង់ឆ្នាំង-ពោធិសាត់មានចម្ងាយពីទីរួមខេត្ដប្រមាណ ៣ គ.ម។

៥-ភ្នំនាងកង្រី 

ភ្នំនាងកង្រី

ជារមណីយ៍ដ្ឋានធម្មជាតិ បែបប្រវត្ដិសាស្ដ្រក៏​ផ្សារ​ភ្ជាប់​រឿង​ពេ្រងនិទាន ស្ថិតក្នុងភូមិសាស្ដ្រចន្លោះឃុំ២គឺ ឃុំពោធិ-ឃុំត្រងិលក្នុងស្រុកកំពង់លែង ចម្ងាយ​ប្រហែលជា ១៤ គ.ម ពីទីរួមខេត្ដកំពង់ឆ្នាំង។ ភ្ញៀវទេសចរណ៍បើ​ចង់ទៅលេង​ត្រូវ​ជិះទូក ឬ​កាណូត​តាមកំពង់ផែផ្សារក្រោម។

៦-ប្រាសាទទេពី 

មានចម្ងាយប្រហែលជា ២  គ.មពីទីរួមស្រុកកំពង់លែង ដែល​នៅលើកំពូលភ្នំទេពី​មានប្រាសាទបុរាណ​ចំនួន​ពីរបាក់បែកអស់ហើយ កសាងឡើងក្នុងអំឡុងសតវត្សទី ៦-៧ ធ្វើអំពីឥដ្ឋនិងថ្មភក់។  

៧-ប្រាសាទស្លុតី ឬ  ប្រាសាទថ្នមប្ដី

ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតី សង់នៅលើទីទួលមួយក្បែរជើងភ្នំទូកមាស ស្ថិតនៅក្នុងភូមិជ្រលង ឃុំំដារ ស្រុកកំពង់លែង មានចម្ងាយប្រមាណ ២៧គ.ម ពីទីរួមខេត្ដកំពង់ឆ្នាំង។

៨-ប្រាសាទស្រី

ប្រាសាទនេះស្ថិតនៅក្នុង ភូមិប្រាសាទឃុំដារ ស្រុកកំពង់លែង  ចម្ងាយប្រហែល ១៦ គ.មពីទីរួមស្រុក​កំពង់លែង។

៩-ប្រាសាទប្រុស ឬប្រាសាទ សក្ល

ប្រាសាទសក្ល ឬប្រាសាទប្រុស

ស្ថិតនៅក្នុង ភូមិច្រណូកកើត ឃុំច្រណូក ស្រុកកំពង់លែង ចម្ងាយប្រមាណ ១៨ គ.មពីទីរួមស្រុក កំពង់លែង។

១០- ភ្នំដារ

ភ្នំដារ គឺជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានមាននៅក្នងស្រុកកំពង់លែង។  ភ្ញៀវទេសចរណ៍​ក្រោយពីទស្សនាប្រាសាទស្រី ឬប្រាសាទព្រះស្រី អាចធ្វើដំណើរឡើងទៅលេង​ភ្នំដា ដែល​ទីនោះមាន​បន្សល់ទុក​វត្ថុបុរាណជាស្នាដៃមិនអាចកាត់ថ្លៃរបស់បុព្វបុរស​ខ្មែរ​នា​សតវត្សទី ៧-៨ ។

១១-ស្ថានីយ បុរេប្រវត្ដិសំរោងសែន

ទួលសំរោងសែនមានទីតាំងស្ថិតនៅស្រុកកំពង់លែង មានចម្ងាយពីក្រុងកំពង់ឆ្នាំង ប្រមាណ ២៦.១ គ.ម  អាចធ្វើដំណើរប្រហែល ២ម៉ោង​ទើបទៅដល់ទីនោះ ។ 

១២-ប្រាសាទ ពណ្ណរាយ

ប្រាសាទពណ្ណរាយស្ថិតនៅលើភ្នំ មានរយះកំពស់១៤០ម៉ែត្រ នៅក្នុងភូមិ ច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង ចម្ងាយប្រមាណ១៣គ.មពីទីរួមស្រុកកំពង់លែង។

១៣-ទួលអំពិល

មានចម្ងាយជាង ២ គ.មពីក្រុងកំពង់ឆ្នាំង ដោយ​ត្រូវធ្វើដំណើរប្រមាណជា១៥នាទីតែប៉ុណ្ណោះនឹងទៅដល់។ តែបើរដូវវស្សាវិញត្រូវជិះទូក ឬ កាណូតទើបបាន  ព្រោះមានទឹកបឹងទនេ្លសាបហូរចូលពាសពេញ ធ្វើឲ្យ​ទីទួលនេះក្លាយទៅជាកោះមួយ​អណ្ដែតទឹកនារដូវវស្សា។

១៤- ភ្នំសន្ទូច  

ភ្នំសន្ទូចជារមណីយដ្ឋានបែបធម្មជាតិ ស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។

១៥- ភ្នំរាប់បាត្រ 

ជារមណីយ៍ដ្ឋានធម្មជាតិមាន​ទីតាំងស្ថិតនៅក្នុងភូមិអណ្ដូងជ្រៃឃុំអណ្ដូងស្នាយ ស្រុករលាប្អៀមានចម្ងាយពីក្រុងកំពង់ឆ្នាំង ១២គ.ម តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសទៅខាងភ្នំពេញ។  

១៦- ភ្នំព្រះ ឬ (ភ្នំឥន្ដបត្ដបុរី )

ភ្នំឥន្ទ្របត្ដបូរី ដែលអ្នកស្រុក​ស្គាល់ថាភ្នំព្រះ ស្ថិតនៅក្នុងឃុំអណ្ដូងស្នាយ ស្រុក រលាប្អៀរមានចម្ងាយម្រាណ ៣០ គ.មពីក្រុងកំពង់ឆ្នាំង។

១៧- វត្ដត្រឡែងកែង

រមណីយដ្ឋាន វត្ដត្រឡែងកែង ជាទីតាំងប្រវតិ្ដសាស្ដ្រ នាសម័យកាលលង្វែក។ រមណីយដ្ឋាន វត្ត​ត្រឡែងកែង ស្ថិតនៅក្នុង​ភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

១៨- រមនីយដ្ឋាន​ភ្នំព្រះធាតុ

រមណីយដ្ឋាន  ភ្នំព្រះធាតុស្ថិតនៅភូមិច្រកកូវ   ឃុំពាម ស្រុកសាមគ្គីមានជ័យ មានចម្ងាយប្រមាណ ៨៤ គ.ម ពីក្រុងកំពង់ឆ្នាំង។  ភ្នំនេះមានរយៈកំពស់  ២១៣ ម៉ែត្រ ជារមណីយដ្ឋានប្រវត្ដិសាស្ដ្រ មួយភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទៅទស្សនា ដោយសារ​វាមានចម្ងាយឆ្ងាយពេកពីផ្លូវជាតិ លេខ ៥ ហើយ​ផ្លូវមានភាពបន់បែនច្រើន  បើពុំបានប្រុងប្រយ័ត្ននោះអាចវងេ្វង។

១៩-  ប្រឡាយមាស

រមណីយដ្ឋាន ប្រវត្ដិសាស្ដ្រប្រឡាយមាស ស្ថិតនៅភូមិប្រឡាយមាស   ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ភ្ញៀវ​អាច​ទៅ​​ទស្សនា​ទាំងរដូវប្រាំង និងរដូវវស្សា ដោយប្រើមធ្យោបាយ ទូក ឬកាណូតមិនមានផ្លូវគោកសំរាប់ធើ្វដំណើរឡើយ។

២០- តំបន់ ព្រៃកោះដែនជំរកសត្វស្លាបទឹក និងជីវចំរុះ ( ប្រឡាយមាស-ផ្លូវទូក )

តំបន់ព្រៃកោះ ដែនជំរកសត្វស្លាបទឹក   ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ព្រំប្រទល់  ឃុំផ្លូវទូក  និងឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលមានចម្ងាយប្រមាណ ៣៦ គ.ម ( តាមផ្លូវទឹក ) ពីក្រុងកំពង់ឆ្នាំង។

តំបន់នេះមានសក្ដានុពល ជាច្រើនសំរាប់ទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរឱ្យចូលមកទស្សនាមានប្រភេទសត្វស្លាបទឹក ថនិកសត្វ  ឧរង្គសត្វ  មច្ឆជាតិ  និងតំបន់ព្រៃធម្មជាតិលិចទឹក ជាជំរកសត្វផងនានា  ព្រមទាំងតំបន់វប្បធម៌ ដូចជាព្រៃបន្ទើរសាកសព។

២១-ភ្នំតារាជ  

ជារមណីយដ្ឋានប្រវត្ដិសាស្ដ្រកាល​សម័យប៉ុលពត ស្ថិតនៅក្នុងភូមិ ភ្នំតូច  ឃុំពង្រ  ស្រុករលាប្អៀរ។

២២-  ទឹកធ្លាក់បង្គងរនាប

រមណីយដ្ឋានទឹកធ្លាក់បង្គងរនាប  ជារមណីយដ្ឋានធម្មជាតិមួយ  ដែលទើបរកឃើញកាលពី​ឆ្នាំ២០០១ តែ​មិនទាន់បានរៀបចំ កែច្នៃ​ឲ្យ​បានល្អប្រសើរ ដើម្បីជូនភ្ញៀវទៅកំសាន្ដសប្បាយនៅឡើយ។                              

រមណីយដ្ឋាន ទឹកធ្លាក់បង្គងរនាប ស្ថិតក្នុងភូមិសាស្ដ្រ ភូមិចំការម៉ុច ឃុំជៀប ស្រុកទឹកផុស  ចម្ងាយប្រមាណ ៥៩ គ.ម ពីក្រុងកំពងឆ្នាំង។  

២៣-  ទឹកធ្លាក់  “អន្លង់ស្វាយ”

ទឹកធ្លាក់អន្លង់ស្វាយ  ជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ស្អាតមួយ ស្ថិត​នៅជាប់នឹង ភូមិដូង ឃុំក្បាលទឹក ស្រុកទឹកផុស ចម្ងាយ​៥៦ គ.ម ពីក្រុងកំពង់ឆ្នាំង។

ប្រសិនចង់ធ្វើដំណើរទៅទស្សនា រមណីយដ្ឋានទឹកធ្លាក់អូរស្វាយ អាចធ្វើដំណើរដោយរថយន្ដតាម​ផ្លូវខេត្ដលេខ ៥៣ ចម្ងាយប្រមាណ ២៨  គ.ម  រួចបន្ដដំណើរតាមផ្លូវគ្រួសក្រហមចម្ងាយ ២៦ គ.ម នឹង​ទៅដល់ ភូមិដូងស្លាដែលជាទីតាំងស្ថិតនៅរមណីយដ្ឋាន។ ហើយ​គ្រាន់តែ​ធ្វើដំណើរដោយថ្មើរជើងប្រមាណ ២ គ.មលើផ្លូវលំដីស ដែលមិនទាន់មានការកែសម្រួលនោះគេនឹងទៅដល់ទឹកធ្លាក់តែម្ដង។ 

២៤-រមណីយដ្ឋានទឹកជ្រោះដា សីលាទូកមាស

រមណីយដ្ឋានទឹកជ្រោះដា សីលាទូកមាស ស្ថិតនៅ ក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ២៥គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅកម្សាន្តនៅប្រជុំភ្នំទូកមាសដែលលាត សន្ធឹងលើស្រុកកំពង់លែង។ នៅរដូវវស្សា តំបន់នោះ មានភ្លៀងធ្លាក់ជោគជាំក្នុងអំឡុងខែកញ្ញា ដែលធ្វើឲ្យមានទឹកហូរធ្លាក់តាមជ្រលងជ្រោះនៃតំបន់នោះ បង្កើតបានជាទស្សនីយភាពនៃទីជ្រោះដាសីលាទូកមាស។

២៥-រមណ៏យដ្ឋានទឹកធ្លាក់ធម្មជាតិបវៀតឬថ្មក្រាល

ទឹកធ្លាក់ថ្មក្រាល

រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិបវៀត ឬថ្មក្រាលស្ថិត នៅភូមិក្អម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារឬជួបជុំមិត្តភក្ត្រ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយឲ្យទៅតាមទឹក និងនាំមកវិញនូវសេរីសួស្តីត្រលប់មកវិញ។

២៦-រមណីយដ្ឋាន ទឹកធ្លាក់ធម្មជាតិកូទេសចណ៍ស្រែអំពិល

រមណីយដ្ឋាន ទឹកធ្លាក់ធម្មជាតិអេកូទេសចរណ៍ ស្រែអំពិល ស្ថិតនៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយនិងងូតទឹកលេងជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះក៏​អាចកម្សាន្តនៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង និងមានដើមឈើតូចធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តម្តងហើយម្តងទៀតឥតឈប់ឈរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម