ព័ត៌មានជាតិ
ប្រឡងឌីប្លូម បេក្ខជនម្នាក់ ដាក់ប្រឡងបន្ទប់ដាច់ដោយឡែក
ភ្នំពេញ៖ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ថ្ងៃទី១នៃការប្រឡងឌីប្លូម មិនមិនមានបេក្ខជនដែលមានកម្តៅលើស៣៧,៥អង្សាទេ។ ប៉ុន្តែមានករណីបេក្ខជនប្រឡងម្នាក់ ដែលទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ដោយបានអនុញ្ញាតឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកដែលសាលាបានរៀបចំត្រៀមទុក។
លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ថា ក្រៅពីនេះគ្រប់មណ្ឌលប្រឡងដំណើរការធម្មតា ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ។ ដោយនៅតាមតាមមណ្ឌលនីមួយៗ បានអនុវត្តតាមការណែនាំបានល្អប្រសើរ ហើយគ្រប់ច្រកចូលក្នុងមណ្ឌលមានឧបករណ៍បាញ់អាល់កុល និងវាស់កំដៅ និងមានការរៀបចំបន្ទប់បំរុងសម្រាប់ដាក់បេក្ខជនប្រឡង ដែលបានវាស់ហើយកំដៅលើសពី៣៧.៥អង្សាសេឡើងទៅហើយទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសុទ្ធតែពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីការពារការឆ្លរាលដាលជំងឺកូវីដ១៩។

បើប្រធានមន្ទីរអប់រំយុវជននិងកីឡាមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅថ្ងៃទី១ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានចំនួន ៦៦២នាក់ ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រឡងជិត ១៦០០០នាក់។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការអវត្តមានបេក្ខជនប្រឡងនេះមិនមែនទើបតែមាននៅឆ្នាំនេះទេ គឺជារៀងរាល់ឆ្នាំក៏មានបេក្ខជនអវត្តមានដូចគ្នា គ្រាន់តែមានចំនួនតិចឬច្រើនប៉ុណ្ណោះ។ ចំពោះបេក្ខជនអវត្តមានប្រឡងនេះដែរមិនមែនមានតែនៅមណ្ឌលប្រឡងរាជធានីភ្នំពេញនោះទេ នៅទូទាំងប្រទេសក៏មានដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួនតូចអវត្តមាននៅថ្ងៃទី១នៃការប្រឡងឌីប្លូម ដោយសារមូលហេតុបុគ្គលក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន១៦២ ៥៨៩ នាក់។
យ៉ាងណាក៏ដោយ លោក រស់សុវាចា បានអះអាងថា ជាទូទៅដំណើការប្រឡងឌីប្លូមនាថ្ងៃ១៥ វិច្ឆិកា ២០២១ កំពុងប្រព្រឹត្តិទៅ ដោយមានលទ្ធផលអាចទទួលយកបានហើយការប្រឡងឌីប្លូមត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥និង១៦ខែ វិច្ឆិកា ២០២១និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


