ព័ត៌មានជាតិ
សម្តេចតេជោ៖ ការផ្តល់ថវិកា និងវ៉ាក់សាំងដល់ឡាវ ជាការដឹងគុណមិត្តភ័ក្ដិនៅពេលជួបការលំបាក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការផ្តល់ថវិកា និងការផ្តល់វ៉ាក់សាំង ដល់បណ្តាប្រទេសផ្សេងៗ ដូចជា ឡាវ និងវៀតណាមជាដើម គឺជាការដឹងគុណមិត្តភ័ក្ដិ ក្នុងពេលដែលមិត្តជួបការលំបាក ខណៈដែលកម្ពុជាមានលទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្ដល់ជំនួយទៅក្រៅគេបន្ទោសយើង ប៉ុន្តែខ្ញុំសូមជម្រាបថា កម្ពុជាដឹងគុណគេ ពេលដែលលំបាកបំផុតនៅឆ្នាំ១៩៧៩ ឡាវនៅពេលនោះ ក៏លំបាក វៀតណាម នៅពេលនោះក៏លំបាក…សុទ្ធតែថា ប្រជាពលរដ្ឋឯងស៊ីមិនគ្រប់ឲ្យតែគេ។ ពេលហ្នឹង ប្រជាជនឡាវ និងប្រជាជនវៀតណាម មិនទាន់មានអីស៊ីគ្រប់ទេ តែគេជួយយើង ហេតុអីយើងមិនជួយមិត្តភ័ក្ដិវិញនៅពេលមិត្តជួបការលំបាក»។

បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានជួយឡាវច្រើនជាងវៀតណាម ដោយសារតែប្រទេសឡាវលំបាកខ្លាំង។ កម្ពុជា ជួយឡាវសរុបប្រមាណ១៣លានដុល្លារ រួមទាំងវ៉ាក់សាំង៥០ ម៉ឺនដូស និងមានរថយន្តថែមទៀត។ ដូច្នេះ ទោះបីជា នរណាតិះទៀន ក៏តិះទៀនទៅ ហើយកម្ពុជា មិនធ្វើតែត្រឹមប៉ុណ្ណេះទេ គឺជួយរហូតទៅដល់ប្រទេសនៅអាហ្វ្រិកថែមទៀត ដែលមានស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្ដាល ឆាដ សាយប្រឹះ និងសិរីផងដែរ។ នេះគឺជាការបង្ហាញនូវទឹកចិត្តរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងៗទៀត គេក៏លំបាកដែរ ប៉ុន្តែគេជួយកម្ពុជាបាន។ ហេតុដូច្នេះហើយ កម្ពុជាត្រូវតែជួយគេវិញនៅពេលដែលកម្ពុជាមានលទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


