ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ អបអរសាទរលោកជំទាវ ពេជ ចន្ទមុនី្ន ដែលបានជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២០២១-២០២៤
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមជាមួយនូវការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា បង្កលក្ខណៈដល់កុមារី និងយុវតីយើង បានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។

លោកជំទាវក៏បានកោតសរសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបាន និងសូមកោតសរសើរ អរគុណដោយស្មោះចំពោះ គណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជា ស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧។ គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក។គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវ ស៊ិន សិរី ជាអគ្គស្នងការ ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១។

ដោយឡែកសម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ យើងទទួលបានដោយជោគជ័យមួយទៀតចេញពីការបោះឆ្នោតរបស់សមាជិកាកាយឫទ្ធិនារីកម្ពុជា ដោយបានជ្រើសរើសគណៈកម្មាធិការថ្មី ចំនួន១៦រូប ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ ។

លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការថ្មីដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះ ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្ត្រី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។ ការលើកកម្ពស់សមត្ថភាពកុមារី យុវតី និងស្ដ្រីវ័យក្មេង ឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សម្រាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្ត្រី៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ