ព័ត៌មានជាតិ
សំណង់បដិមាភ្នំសំពៅ បន្តសាងសង់ឡើងវិញ គ្រោងបញ្ចប់ចូលឆ្នាំហើយ
ខេត្តបាត់ដំបង÷ ប្រភពពីក្រុមជាងបានឲ្យកម្ពុជាថ្មីដឹងថា សំណង់បដិមាលើជញ្ជាំងភ្នំសំពៅដែលសាងសង់មានការយឺតយ៉ាវនឹងចាប់ផ្តើមបន្តសាងសង់ឡើងវិញ ក្រោយទទួលបានថវិកាពីម្ចាស់គម្រោង។
លោកមាន វាសនា ជាងបច្ចេកទេសដែលទទួលខុសត្រូវគម្រោងសង់រូបបដិមាបានបញ្ជាក់យ៉ាងច្បាស់ថា លោកទទួលស្គាល់ថាពិតជាមានការយឺតយ៉ាវ ក្នុងការសាសង់ដោយសារតែមានកត្តារួមផ្សំជាច្រើនទើបប្រើពេលយូរឆ្នាំបែបនេះ។
តាមជាងបានបញ្ជាក់បន្ថែមថា ការសាងសង់រូបបដិមានេះមិនមានពាក់ព័ន្ទថវិការរដ្ឋនោះទេ ដោយសាតែមិនមែនជាគម្រោងរបស់ឯកជន។ រូបបដិមាទាំងអស់គឺជាគម្រោងរបស់បុគ្គលដែលបានស្នើសុំការសាងសង់ឡើងជាផ្លូវការតាមផ្លូវច្បាប់ គោលបំណងចង់បន្សល់ទុកស្នាដៃសម្រាប់ការគោរពបូជាពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនា និងស្វែងយល់ពីពុទ្ធប្រវត្តិតាមរយះរូបបដិមានេះ។

កន្លងមកប្រជាពលរដ្ឋនិងមហាជនតែងឆ្ងល់ដូចៗគ្នារហូតលើកសំណូមពរដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធខេត្តជួយជំរុញការសាងសង់រូបបដិមាឲ្យបានរួចរាល់ ខណៈពេលវេលាសាងសង់ហាក់ប្រើពេលយូរឆ្នាំពេក ដែលធ្វើឲ្យប្រជាពលរដ្ឋនិងមហាជនហាក់មិននឹកស្មានដល់ទាល់តែសោះនៃរយះពេលយូរបែបនេះ។
ពាក់ព័ន្ធការសាងសង់រូបបដិមាលើជញ្ជាំងភ្នំសំពៅដោយប្រើរយៈពេលរាប់សិបឆ្នាំនៅតែមិនទាន់រួចរាល់នេះ ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរនៅតែបន្តចម្ងល់ ទើបថ្មីៗនេះកម្ពុជាថ្មីបានជួបសម្ភាសជាមួយមេជាងបច្ចេកទេសទើបដឹងការពិតអំពីការសាងសង់យឺតយ៉ាវបែបនេះ។
បើតាមក្រុមជាងបានបញ្ជាក់ថា ការសាងសង់ជួបផលលំបាក់៣ដំណាក់កាល ដោយដំណាក់កាលទី១ថ្មភ្នំមានសភាពរឹងស្រួយ ដំណាក់កាលទី២ក្នុងវិបត្តិកូវីដ និងដំណាក់កាលទី៣មានការខ្វះខាតថវិការពីម្ចាស់គម្រោង។ គម្រោងនេះប្រើប្រាស់ថវិការផ្ទាល់ខ្លួន រួមផ្សំជាមួយសប្បុរសមួយចំនួនទៀតដែលចូលរួមតាមសទ្ធាជ្រះថ្លា ទើបមានការរអាក់រអ៊ួលហើយក្រុមជាងជំនាញកាត់បន្ថយចំនួនជាបន្តបន្ទាប់ រហូតដល់មានការខកខានសាងសង់មួយរយះ។



ប្រភពពីក្រុមជាងដដែលបានឲ្យដឹងបន្ថែមថា រយះពេលចុងក្រោយនេះបានទទួលថវិការពីម្ចាស់គម្រោង ហើយកំពុងបន្តធ្វើបាល័ង្កផ្នែកខាងក្រោមរូបបដិមា ដោយអះអាងថាប្រហែលចូលឆ្នាំខ្មែរហើយទើបបានសាងសង់សម្រេចជាស្ថាពរ ខណះរូបអមខាងឆ្វេងស្តាំគឺរូបព្រះចូលនិពាន្វនិងរូបទ្រង់ប្រសូត្រ នៅមានកែខ្លះៗបន្ថែមទៀត។
ពាក់ព័ន្ធរូបដិមាដែលខាងមន្ត្រីនៃមន្ទីរជំនាញបានប្រាប់ថាសាងសង់ខុសបច្ចកទេសពុទ្ធប្រវត្តិបន្តិចនោះ កម្ពុជាថ្មីសុំការបញ្ជាក់បន្ថែមពីលោកគឹម សោភ័ណ្ឌប្រធានមន្ទីរវប្បធម៌ខេត្តមិនបានទេនៅថ្ងៃទី២៣ខែធ្នូនេះ ដោយទំនាក់ទំនងមិនបាន។
បើទោះបីយ៉ាងណាលោកមាន វាសនា ជាងបច្ចេកទេសការសាងសង់បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃនេះដែរថា រូបបដិមាដែលកន្លងមកខាងមន្ទីរថាខុសពុទ្ធប្រវត្តិបន្តិចនោះ ខាងមន្ត្រីមន្ទីរនិងរដ្ឋបាលខេត្តរូមអ្នកសាងសង់ផងនោះបានឯកភាពគ្នារួចហើយ ដោយមិនធ្វើការកែប្រែនោះទេរក្សាដដែលទើបលោកដាក់ឲ្យក្រុមជាងបន្កការសាងសង់តែម្តង។
ស្របជាមួយគ្នានេះ លោកតាព្រះនាម ផឹន ជាចៅអធិការវត្តជើងភ្នំសំពៅមានសង្ឃដីកាថាមិនមានបញ្ហាចោទទេរឿងខុសពុទ្ធប្រវត្តិបន្តិចនោះ ខណះរូបបដិមានេះសាងសង់បានពី៧០ទៅ៨០ភាគរយហើយនោះ។ សំខាន់ត្រូវបន្តសាងសង់ឲ្យបានរួចរាល់ជាស្ថាពរក្នុងរយះពេលខាងមុខនេះ។
ព្រះអង្គមានដិការបន្តថា បច្ចុប្បន្នបើទោះបីរូបបដិមាកំពុងបន្តការសាងសង់ ក៏មានភ្ញៀវបរទេសមួយចំនួនមកគយគន់និងទស្សនាហើយបានផ្តិតយករូបជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


