ព័ត៌មានជាតិ
អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ ក៏គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀតនៅជញ្ជាំងភ្នំសំពៅ
ជញ្ជាំងភ្នំសំពៅក្រោយពីបានបញ្ចប់ការសាងសង់និងរៀបចំធ្វើពិធីអភិសេករូបព្រះអង្គធំតាមទំនៀមទម្លាប់សាសនា រដ្ឋបាលខេត្តបាត់ដំបង រួមមន្ទីរពាក់ព័ន្ធគ្រោងនឹងឆ្លាក់រូបសាវ័កបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យសាសនា និងទុកជាប្រវត្តិសាស្ត្របន្តជំនាន់ ជាពិសេសទាក់ទាញដល់កំណើនភ្ញៀវអន្តរជាតិឲ្យកាន់តែមានចំនួនកើនឡើង ក្នុងគោលបំណងឲ្យមនុស្សលើសកលលោកបានស្គាល់និងស្វែងយល់អំពីវប្បធម៌របស់ខ្មែរ។


គម្រោងសាងសង់រូបសាវ័កបន្ថែមទៀតនេះ ខណៈដែលមន្រ្តីរដ្ឋបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះក៏មានសប្បុរសជនព្រមទាំងព្រះសង្ឃនិងមេជាងចូលរួមផងដែរ។
ភិក្ខុ សឺន ដែលគ្រប់គ្រងមើលការងារការរដ្ឋានសាងសង់មានសង្ឃដិកាថា គ្រាដែលអាជ្ញាធរខេត្តរួមមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យទីតាំងព្រះអង្គធំកាលពីថ្ងៃទី២៤ ខែធ្នូ នេះ មានគោលដៅ២សំខាន់ គឺទី១ ជំរុញឲ្យក្រុមជាងសាងសង់ឲ្យសម្រេច បានមុនចូលឆ្នាំ និងទី២ ចុះពិនិត្យសិក្សាមើលទីតាំងសាងសង់រូបសាវ័កបន្ថែម ដោយមានមេជាងជាអ្នកសិក្សាលើទីតាំង និងអនុវត្តក្នុងការសាងសង់បន្ថែម។

ព្រះអង្គមានសង្ឃដីកាបន្តថា ការសិក្សាគំរោងថ្មីនេះ ដើម្បីឆ្លាក់រូបព្រះអរហន្តចំនួន ៥ ព្រះអង្គ និងព្រះរាហុលកុមារមួយព្រះអង្គថែមទៀត ក្រោមការឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង និង រដ្ឋបាលខេត្តបាត់ដំបង។ ចំណែកលើការចំណាយព្រះអង្គថា កំពុងតែគិតលម្អិតនៅពេលក្រោយ ថាតើការចំណាយលើការសាងសង់ថ្មីបន្ថែមនេះ ត្រូវចំណាយអស់ថវិការប៉ុន្មាន ហើយប្រើរយះពេលប៉ុន្មាន។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងទាក់ទងទៅបដិមានៅភ្នំសំពៅ ជំហានដំបូងនេះ ត្រូវរៀបចំពិធីអភិសេកឲ្យបានទាន់មុនចូលឆ្នាំខាងមុខនេះ។ លោកថា ពេលនេះនៅសេសសល់ការសាងសង់បង្ហើយបាល័ង្លផ្នែកខាងក្រោមនិងសំអាតប៉ុណ្ណោះ គឺរួចរាល់ហើយ។
ក្រោយរៀបចំពិធីអភិសេកព្រះអង្គធំ គម្រោងសាងសង់រូបសាវ័កថ្មីនិងចាប់ផ្តើម ហើយទាក់ទងការចំណាយគឺ តាមរយះថវិការគៀងគរក្នុងពិធីបុណ្យផ្កាប្រាក់របស់សម្តេចក្រឡាហោម ស ខេង រួមសប្បុរសនានាផង។
លោកបន្តថា នេះជាប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មាននៅក្នុងខេត្តបាត់ដំបង ក្នុងវិស័យសាសនា សម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយធ្វើការអភិរក្សជាប្រវត្តិសាស្ត្រ លោកសង្ឃឹមថា តាមរយះសមិទ្ធផលដ៏នេះ ភ្ញៀវអន្តរជាតិនឹងចាប់អារម្មណ៍កាន់តែច្រើន ហើយវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង កាន់តែមានវិសាលភាពធំទាំងបច្ចុប្បន្ន និងអនាគត៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


