Connect with us

ព័ត៌មានជាតិ

បេក្ខជនប្រឡងបាក់ឌុប អវត្តមាន ៩៧២ នាក់ នៅរាជធានីភ្នំពេញ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានផ្ដល់ព័ត៌មានដល់ “កម្ពុជាថ្មី” នៅរសៀល ថ្ងៃទី ២៧ ខែធ្នូនេះ ដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ តាមមណ្ឌលទាំង ២៨ ក្នុងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានចំនួន ៩៧២ នាក់ ត្រូវជា ៤,៦៩ភាគរយ នៃចំនួន បេក្ខជនសរុប ២០ ៧១៩ នាក់។ ចំណែកគណៈមេប្រយោគសរុបចំនួន ៤ ០៦០ នាក់ ដោយ អវត្តមាន ១៤ នាក់ ត្រូវជា ០,៣៤ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត បង្ហាញបន្ថែមថា មណ្ឌលប្រឡងមានស្ថានភាពស្ងប់ស្ងាត់ល្អ ក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ បេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពី ការប្រឡងបានល្អ។ ចំណែក ខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខាងលើ បញ្ជាក់ទៀតថា ចំពោះអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

ចំណែកបេក្ខជន ២ នាក់ដែលជាកីឡាការនីទើបមកប្រកួតពីប្រទេសកាហ្សាក់ស្ថាន ហើយមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យប្រឡងនៅមណ្ឌលព្យាបាលជំងឺកូវីដ ១៩ នៃមជ្ឈមណ្ឌលព្យាបាលជំងឺរបេង ដោយសុខភាពពួកគាត់ទាំង ២ នាក់ល្អប្រសើរធម្មតាទេ។

លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា ចំពោះការវាស់កម្ដៅបេក្ខជនបានអនុវត្តចាប់ថ្ងៃទី ២៦ និងពេលព្រឹកថ្ងៃទី ២៧  ខែធ្នូ ឆ្នាំ ២០២១ នេះ ដោយពុំរកឃើញបេក្ខជន និងគណមេប្រយោគដែលមានកម្ដៅលើសការកំណត់ឡើយ។ មានបេក្ខជនតិចតួចតាមមណ្ឌលមួយចំនួន បានវាស់កម្ដៅលើទី ១ មានកម្ដៅលើសពី ៣៧,៥ អង្សាសេ ប៉ុន្តែនៅពេលឱ្យពួកគាត់សម្រាកបន្តិច ហើយវាស់កម្ដៅលើកទី ២  ឃើញថា កម្ដៅចុះមកធម្មតាទាំងអស់។

គួរបញ្ជាក់ថា ការប្រឡងឆ្នាំសិក្សា ២០២០-២០២១ នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ។ បេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់។ មណ្ឌលសំណេរមានចំនួន ២០៤ មណ្ឌល ត្រូវនឹង ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម