ព័ត៌មានជាតិ
លោក ម៉េង វិមានតារា ត្រូវបានតែងតាំងជាស្នងការរងខេត្តកណ្ដាល
លោកវរសេនីយ៍ឯក ម៉េង វិមានតារា ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងពីអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទៅជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
យោងតាមប្រកាស របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចថា លោកវរសេនីយ៍ឯក ម៉េង វិមានតារា អត្តលេខ ៦៣១០៨ ពីអធិការ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
សូមជម្រាបថា លោក ម៉េង វិមានតារា ត្រូវបានរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងពីអធិការរង ទៅជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


