ព័ត៌មានជាតិ
អាជ្ញាធរ មិនទាន់សម្រេចរឿងកាត់ឆ្វៀលដី ក្នុងតំបន់កំពង់ភ្លូ ស្រុកបូទុមសាគរ នៅឡើយទេ
អាជ្ញាធរខេត្តកោះកុង មិនទាន់សម្រេចយ៉ាងណានៅឡើយ ករណីស្នើសុំកាត់ឆ្វៀលដីធ្លី ក្នុងតំបន់កំពង់ភ្លូ ស្ថិតនៅភូមិចំនួន ២ ក្នុងឃុំតានូន ស្រុកបូទមសាគរ ទោះបីជាមានសំណើសុំពីពលរដ្ឋ ២៨គ្រួសារក៏ដោយ។
យោធាតំណាងក្រុមការងាររាជរដ្ឋាភិបាល ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកោះកុង មន្ទីរជំនាញ និងរដ្ឋបាលស្រុកបូទុមសាគរ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បានចុះពិនិត្យស្ថានភាពទីតាំងដី តំបន់អភិរក្សការពារធម្មជាតិ កំពង់ភ្លូ តបនឹងការស្នើសុំរបស់ពលរដ្ឋ ដែលដាក់សំណើទៅសម្តេចពិជ័យសេនា ទៀ បាញ់ កន្លងទៅ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឲ្យដឹងដែរថា ទោះបីជាមានការចុះពិនិត្យជាក់ស្តែង ពីស្ថានភាពនៅទីនោះក៏ពិតមែន តែមិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ពីតំណាក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង។ ព្រោះត្រូវធ្វើរបាយការណ៍ វាយតម្លៃមួយជាក់លាក់ ដាក់ជូនរដ្ឋមន្រ្តីពិនិត្យសម្រេចឯកភាពបន្ត។
បើតាមលោកអភិបាលរងខេត្តកោះកុង មានពលរដ្ឋចំនួន ២៨គ្រួសារ រស់នៅភូមិទួលពោធិ៍ និងភូមិបាក់រនាស ឃុំតានូន បានស្នើសុំឲ្យមានការកាត់ឆ្វៀលដីចេញ ពីតំបន់ការពារធម្មជាតិ ក្រោមហេតុផលថា រស់នៅអាស្រ័យផលយូរឆ្នាំមកហើយ។
ដោយឡែកលោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ លើកឡើងព្រឹកថ្ងៃទី២០ ខែមករានេះថា កន្លងទៅទីតាំងដីតំបន់កំពង់ភ្លូ ធ្លាប់មានអនុវត្តច្បាប់ តាមអំណាចតុលាការជាច្រើនលើកមកហើយដែរ ចំពោះពលរដ្ឋចូលរស់នៅ គ្មានការអនុញ្ញាតណាពីអាជ្ញាធរ ឬមន្រ្តីបរិស្ថាន។ សម្រាប់ការចុះពិនិត្យស្ថានភាព ជាក់ស្តែងកាលពីមិ្សលមិញនេះ គ្រាន់តែអមដំណើរដឹកនាំប៉ុណ្ណោះ។
លោក សាង ស៊ីណេត បន្ថែមថា ត្បិតមានចំនួន ២៨គ្រួសារ ស្នើសុំកាត់ឆ្វៀលប្រាកដមែន។ ប៉ុន្តែទំហំផ្ទៃអាស្រ័យជាក់ស្តែង មិនបង្ហាញច្បាស់លាស់នោះទេ ដូច្នេះទាមទារឲ្យគោលការណ៍វាស់វែង ពិនិត្យលម្អិតថែមទៀត។
រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយមន្រ្តីឧទ្យានជាតិបូទុមសាគរ និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ធ្លាប់ប្រតិបត្តិការបង្រ្កាប និងរុះរើខ្ទមអណាធិបតេយ្យចំនួន១២ខ្ទម ក្រោលក្របីចំនួន ៤ ដែលបានលួចទន្រ្ទានសាងសង់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ គ្មានការអនុញ្ញាត៕
អត្តបទ៖ សិរី វឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


